រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជាថ្មីពីការតំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ កងកម្លាំង និវត្តជន ក្នុងឆ្នាំ​២០២៣។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ពីហេតុផលដែលមិនបានតំឡើងប្រាក់បៀវត្សកន្លងមកដោយ ក្នុងរយៈពីរឆ្នាំចុងក្រោយនេះ ឆ្នាំ២០២០ ​និង២០២១មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងនិវត្តជនមិនត្រូវបានដំឡើង​ប្រាក់​បៀរ​វត្សរ៍ទេ ដោយសាររាជរដ្ឋាភិបាល​ខិតខំ​សន្សំសំចៃថវិកា​ដើម្បីចំណាយលើការប្រយុទ្ធ​ប្រឆាំងកូវីដ ១៩។

ការថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ធ្វើឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ ៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីការតំឡើងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំង និវត្តជន នៅឆ្នាំ២០២៣