ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយអំពីទស្សនវិទូបុរាណចិនខុងជឺ។ លោកជាបុគ្គលដែលមានគំនិតអប់រំច្រើន ពិសេសក៏បានចែកចាយអប់រំដល់មនុស្សនានា មិនថាសម័យបច្ចុប្បន្ន។ទស្សនៈដែលមិនចេះរីងស្ងួតនេះ ថ្ងៃក្រមាសូមបង្ហាញ១០ឃ្លា នៃទស្សនវិទូល្បីល្បាញរូបនេះ៖
១. បណ្ឌិត គឺស្វែងរកចំណេះដឹងដើម្បីផ្ទុកនៅ ក្នុងខ្លួនជាប្រចាំខណៈមនុស្សធម្មតាស្វែងរកចំណេះដឹងពីអ្នកដទៃ។
២. កុំបារម្ភពីអ្នកដទៃមិនសរសើរខ្លួនតែត្រូវធ្វើខ្លួនឱ្យមានប្រយោជន៍ដល់អ្នកដទៃ។
៣. បុគ្គលដែលមានគុណធម៌ គឺមិនមានភាពឯកោឡើយ ព្រោះសង្គមត្រូវការបុគ្គលបែបនេះ។
៤. ជាង ដែលជោគជ័យក្នុងការងារ គឺជាជាងដែលបានរៀបចំផែនការ និងឧបករណ៍គ្រប់គ្រាន់មុននឹងចាប់ផ្តើមដំណើរការការងាររបស់ខ្លួន។
៥. កុំដោយសារគេមិនគោរពខ្លួន ធ្វើឱ្យខ្លួនឯងមិនគោរពគេ។
៦. មនុស្សកើតដូចគ្នា តែកម្រិតនៃការយល់ដឹងរបស់មនុស្ស គឺខុសគ្នាដោយសារវប្បធម៌និងការសិក្សា។
៧. បណ្ឌិតជួយអ្នកដទៃដោយមិនឱ្យខុសច្បាប់ មិនមែនជួយអ្នកដទៃដោយសារសំណូកនោះទេ។
៨. ពាក្យសម្តីផ្អែមដែលគ្មានសច្ចភាព នឹងបំផ្លាញគុណធម៌។
៩. ខ្វះភាពអត់ធ្មត់ និងរឿងតូចតាចក្នុងពេលបច្ចុប្បន្ន នឹងបង្កផលអវិជ្ជមានដ៏ធំធេងក្នុងពេលអនាគត។
១០. ពេលនិយាយ ត្រូវគិតពីសកម្មភាពដែលនឹងត្រូវបានបំពេញ ហើយពេលបំពេញសកម្មភាពត្រូវគិតដល់ពាក្យសម្តីដែលបាននិយាយ៕
សម្រង់៖ សៀវភៅ ស្តេចគ្មានបល្ល័ង្ករាជបណ្ឌិតសភាកម្ពុជា