សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ប្រាកដណាស់យើងគ្រប់គ្នាប្រាកដជាដឹងបើទោះជា ជាគូសង្សារនឹងគ្នា ឬមួយជាគូស្វាមីនិងភរិយាក៏ដោយ គឺបុរសនិងនារីខុសគ្នាទៅលើអត្តចរិកខ្លាំងនៅពេលពួកគេនៅជាមួយគ្នាហើយចេះសង្កេត។ តាមរយៈចំណុចខ្លះៗត្រូវបានលើកឡើងដូចខាងក្រោមអំពីអត្តចរិតតាមធម្មជាតិរបស់មនុស្សស្រី៖
១. “បើសិនជានាងសើចទោះបីជាទៅលើរឿងតូចតាចរឿងធម្មតា ឬជារឿងមិនគួរឱ្យសើចមានន័យថានាងមានអារម្មណ៍ឯកាខ្លាំងក្នុងចិត្តរបស់នាង"។
២. “ប្រសិនបើនាងចង់គេងច្រើនឃើញនាងគេងយូរជាប់រហូតមិនស្វាហាប់ គឺអាចមានន័យថានាងកំពុងពិបាកចិត្តរឿងអ្វីម្យ៉ាង។ អ្នកគួរយល់ចិត្តនាងសួរនាំនាងយកចិត្តទុកដាក់លើបញ្ហាអ្វីដែលនាងចង់ប្រាប់អ្នក។"
៣. “បើអ្នកសង្កេតឃើញនាងនិយាយតិចនិយាយលឿន នាងចង់ប្រាប់ថាគឺជារឿងផ្ទាល់ខ្លួននាងមិនចង់លើកនិយាយច្រើនអំពីបញ្ហានោះ។"
៤. “បើសិននាងយំប្រាកដណាស់ថា និងពុំមែនជានារីទន់ខ្សោយនោះទេ។"
៥. “បើសិនជានាងប្រែជាឆាប់ខឹងសូម្បីតែលើរឿងធម្មតាមួយចំនួននេះមានន័យថានាងត្រូវការក្តីស្រលាញ់ពីអ្នកអ្នកគួរមានពេលផ្តល់ឱ្យនាងនូវភាពកក់ក្តៅ និងក្តីស្រឡាញ់ដល់នាងច្រើនជាងមុន។"
៦. “បើសិនជានាងស្ងៀមស្ងាត់និងនៅបន្តស្ងៀមស្ងាត់នេះមានន័យថាមានអ្វីមួយធ្វើបាបចិត្តនាងឱ្យគ្រាំគ្រពិបាកនឹងនិយាយ។ ដូចនេះអ្នកនៅក្បែរក៏គួរគប្បីយកចិត្តទុកដាក់លើនាង និងរកវិធីជួយទាំងស្មារតី និងលទ្ធភាពដែលអាចជួយនាងបាន។"
៧. ”បើសិនជានាងសុំឱ្យអ្នកចេញពីនាងហើយចង់នៅម្នាក់ឯងមានន័យថានាងត្រូវការអ្នក និងភាពកក់ក្តៅពីអ្នកជាចាំបាច់ក្នុងពេលវេលាពិបាកនោះ។"