ស្ថាបនិកខ្លះ មិនបានដឹងអ្វីសោះអំពីសាវតារបស់ដៃគូអាជីវកម្មរបស់ពួកគេ វិធីសាស្រ្តធ្វើអាជីវកម្ម​ និងចក្ខុវិស័យចំពោះភាពជាដៃគូ។

អ្នកខ្លះ មានការប្រញាប់ប្រញាល់ ក្នុងការ​បង្កើត​ទំនាក់ទំនង ទាំងនោះខ្លាំងពេក ទើបធ្វើឲ្យពួកគេមិនបានគិតឲ្យបានច្បាស់លាស់ សូម្បីតែប្រមូលផ្តុំនូវព័ត៌មានមូលដ្ឋាន​ទាំងនេះ។

នៅទីនេះមានបញ្ហាមួយចំនួនដែលអ្នកត្រូវពិចារណា មុនពេលដែលអ្នកចុះហត្ថលេខា លើជំនួញជា​ដៃគូណាមួយ៖

១.        សហការជាមួយមនុស្ស ដែលជឿទុកចិត្ត

ជាក់ស្តែងណាស់អ្នកគួរធ្វើអាជីវកម្មតែជាមួយមនុស្ស ដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។ ត្រួតពិនិត្យ​ឲ្យដិតដល់ចំពោះ​បុគ្គលគ្រប់រូបនៅក្នុងជំនួញអាជីវកម្មរបស់អ្នក ទោះបីជាបុគ្គលនោះជា​អ្នកម៉ៅការ ជាអ្នកជួលនិងបុគ្គលផ្សេងទៀតក៏ដោយ។ នេះមានន័យថា អ្នកត្រូវត្រួតពិនិត្យ​អំពីសាវតារបស់ពួកគេនិងហៅទូរសព្ទ​ទៅកាន់បុគ្គល ដែលអាចបញ្ជាក់អះអាងអំពី​បុគ្គលិក-​លក្ខណៈរបស់ពួកគេដោយផ្ទាល់។ចំណុចនេះគឺត្រឹមត្រូវជាពិសេសចំពោះដៃគូអាជីវកម្ម​របស់អ្នក ហើយប្រាកដណាស់នេះ​គឺជាវិធីសាស្រ្តសំខាន់បំផុត ក្នុងការការពារខ្លួនរបស់អ្នក​នៅពេលចាប់ផ្តើមទំនាក់ទំនងអាជីវកម្មជាដៃគូ។

២.       ដោះស្រាយបញ្ហាដែលអាចកើតឡើង

ចូរនិយាយអំពីសេណារីយ៉ូករណីណាដែលអាក្រក់ៗមុនពេលដែលវាកើតឡើង ប្រសិនបើដៃគូអ្នក មិនមានបំណងនិយាយទេនោះ ទោះដោយ​មូលហេតុណាមួយក៏ដោយមានន័យថាអ្នកកំពុងមានដៃគូ ដែលខុសឆ្គងមួយហើយ។

៣.       ឯកសារនៃភាពជាដៃគូ

មុនពេលដែលអ្នកចុះហត្ថលេខាលើឯកសារ​ភាពជាដៃគូ អ្នកដាច់ខាងត្រូវមានមេធាវីដ៏ល្អម្នាក់ ដែលអាចជួយ កំណត់បញ្ហាដែលអាចកើតឡើងនិងបង្ហាញអំពី​ដំណោះស្រាយនានា ប៉ុន្តែដំណោះស្រាយចុងក្រោយ គឺមានតែអ្នកនិងដៃគូអាជីវកម្មរបស់អ្នកដែលជាអ្នកត្រូវកាន់កាប់កិច្ចព្រម-​ព្រៀងនោះនិងចែករំលែកការយល់ដឹងយ៉ាងច្បាស់លាស់អំពីរបៀប​ ដែលកិច្ចព្រមព្រៀងនោះ​នឹងគ្រប់គ្រង អាជីវកម្មរបស់អ្នក។

៤.       អ្នកប្រឹក្សាយោបល់ផ្សេងទៀត

ពិចារណាអំពីការទទួលបានការប្រឹក្សាយោបល់ដាច់ដោយឡែកពីគ្នាប្រសិនបើការប្រើប្រាស់​មេធាវីរួម ជាមួយបង្កើតជាក្តីកង្វល់សម្រាប់អ្នកអ្នកអាចជ្រើសរើសមេធាវីណាម្នាក់ ដែលអាចជាអ្នកប្រឹក្សា ផ្ដល់យោបល់បន្ថែមលើកិច្ចព្រមព្រៀងនោះ។

៥.       ទាយាទ ឬអ្នកមានសិទ្ធិបន្តវេនពីអ្នក

ប្រសិនបើអ្នករស់នៅក្នុងប្រទេស ដែលប្រើប្រាស់ទ្រព្យសម្បត្តិរួមសូមឲ្យស្វាមី/ភរិយារបស់ដៃគូ​អាជីវកម្មរបស់អ្នក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឬកិច្ចព្រមព្រៀងដំណើរការ​អាជីវកម្ម និងរាល់ការកែប្រែទាំងអស់។ ស្វាមី/ភរិយា ត្រូវបានសន្មត់ថាមានផលប្រយោជន៍លើ​ភាព​ជា​ម្ចាស់អាជីវកម្ម ហើយអ្នកចង់ឲ្យពួកគេយល់ព្រម ចំពោះបញ្ញត្តិនានានៃកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូឬកិច្ចព្រមព្រៀងដំណើរការអាជីវកម្មរបស់អ្នក។ចំណុចនេះមានសារៈសំខាន់​ជាពិសេស​ចំពោះវិធីសាស្រ្តក្នុងការវាយតម្លៃអាជីវកម្ម នៅពេលទិញភាគហ៊ុនពីដៃគូដែលបាន​លះលែង​ជាមួយស្វាមី/ភរិយា ឬកូន៕