អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង ៤នាក់នោះ គឺ ២នាក់ជាជនជាតិ អង់គ្លេស និង២ នាក់ ទៀតជាជនជាតិអាមេរិកកាំង ដែលជាអ្នកទេសចរណ៍លើ នាវា Viking cruise journey ដែលបានដាក់ឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ ឯអ្នកលើនាវា ជាមួយគ្នា ៥៣នាក់ ទៀតលទ្ធផលតេស្ដ អវិជ្ជមានកូវីដ។
ដោយឡែក ក្រសួងក៏បានប្រកាសពី ករណីជា សះស្បើយចំនួន ៤ករណីផងដែរ ដែល ២នាក់ នៅខេត្តត្បូងឃ្មុំ និង២ នាក់ទៀត នៅបាត់ដំបង ជាជនជាតិខ្មែរ។
សូមបញ្ជាក់ថា គិតទាំងអ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺកម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ-១៩កើនឡើងដល់ចំនួន ៩១នាក់ហើយជាសះស្បើយចំនួន៦នាក់។ ក្នុងនោះខេត្តព្រះសីហនុ បាននាំមុខគេ ដោយមានអ្នកឆ្លងចំនួន៣៤នាក់។
បើទោះបីនៅកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩កើតឡើងជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលបានអះអាងថា មកដល់ពេលនេះ ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕