សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សេចក្តី​ជូន​ដំណឹង​របស់​​ក្រសួង​អប់​រំបាន​ជូន​ដំណឹង​ដល់​សាធារណជន​ស្តី​ពី​ការ​ផ្តល់​អាហារូបករណ៍​​ជា​​សាច់​ប្រាក់ "កម្ម​វិធី​និស្សិត​ឆ្នើម​ឆ្នាំ​២០២១" ក្រោម​ការ​ឧបត្ថម្ភ​​នៃ The Asia Development Foundation។

អាហារូបករណ៍​ជា​សាច់​ប្រាក់​ខាង​លើ​នេះត្រូវ​បាន​ផ្តល់​ចំនួន​៣០​កន្លែង​ (ជា​សាច់​ប្រាក់​ចំនួន​៥០០​ដុល្លារ​​អាមេរិក​​​ក្នុង​មួយ​ឆ្នាំ)នឹង​ផ្តល់​ជូន​រយៈ​ពេល​៤​ឆ្នាំ ជូន​ដល់​និស្សិត​ដែល​ទើប​នឹង​ចូល​រៀន​ឆ្នាំ​ទី​១​ថ្នាក់​បរិញ្ញាបត្រ​ និង​ផ្តល់​អាទិភាព​ជូន​និស្សិត​ដែល​​អាច​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ផ្នែក​ចំណេះ​ដឹង​សកលចំណេះ​ដឹង​ជំនាញ​ដែល​សាមី​ជន​ដាក់​ពាក្យ​រៀននិង​កិច្ច​ការ​ចូល​រួម​សកម្មភាព​សង្គមការ​ស្ម័គ្រ​ចិត្ត​និង​មនុស្ស​ធម៌​។ សម្រាប់​បេក្ខជន​ដែល​ទទួល​បាន​អាហារូបករណ៍​សម្រាប់​បង់​ថ្លៃ​​សិក្សា​នៅ​សាកលវិទ្យាល័យ​​នានា​រួច​ហើយក៏​អាច​ស្នើ​សុំ​អាហារូបករណ៍​នេះ​បាន​។

សម្រាប់​​បែប​បទ​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំសូម​មើល​ព័ត៌មាន​បន្ថែម​ក្នុង​សេចក្តី​ជូន​ដំណឹង​ខាង​ក្រោម​នេះ​៖ 

Image