
ក្នុងករណីភាគច្រើន ការរំពឹងចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯង និងទទួលខុសត្រូវ លើវាសនារបស់ខ្លួនអ្នកដោយផ្ទាស់ គឺសំខាន់ខ្លាំងណាស់។ប៉ុន្តែប្រសិនបើអ្នករំពឹងថា នឹងទទួលបានជោគជ័យ ក្នុងនាមជាសហគ្រិនម្នាក់នោះអ្នកត្រូវតែត្រៀមខ្លួនជាស្រេច សម្រាប់ការប្រឈមនឹងហានិភ័យ និងបញ្ហាប្រឈមនានា ដែលមកជាមួយភាពជោគជ័យនោះ។
ខាងក្រោមនេះគឺជាហានិភ័យទាំង៧ ដែលសហគ្រិនគ្រប់រូប ត្រូវប្រឈមចាប់ពីការបង្កើតគំនិតរហូតដល់ការអភិវឌ្ឍជាបន្តបន្ទាប់៖
១. ការបោះបង់ចោលប្រាក់បៀវត្សរ៍ថេរ
មុនពេលដែលអ្នកហ៊ានឈានជើងចូលក្នុងពិភព នៃភាពជាម្ចាស់អាជីវកម្មជាដំបូងអ្នកនឹងត្រូវនិយាយពាក្យលាទៅកាន់ការងារបច្ចុប្បន្ន ហើយនៅក្នុងករណីមួយចំនួនអ្នកនឹងត្រូវបោះបង់ចោលសូម្បីតែអាជីពរបស់អ្នក។ មនុស្សមួយចំនួន មានផែនការបម្រុងទុកដ៏អស្ចារ្យមួយ គឺជម្រើសក្នុងការត្រឡប់ទៅកាន់អាជីពដើមវិញ ក្នុងករណីដែលគ្រប់យ៉ាង នៅក្នុងអាជីវកម្មដំណើរការមិនបានល្អ។
ប៉ុន្តែ សម្រាប់សហគ្រិនដែលទើបនឹងចាប់ផ្តើមភាគច្រើនជម្រើសគឺជាភាពប្រញាប់ប្រញ៉ាល់ដ៏សែនគ្រោះថ្នាក់។ ពុំមានការធានាណាមួយ ចំពោះចំណូលផ្ទាល់ខ្លួនឡើយជាពិសេសនៅក្នុងអំឡុងពេលពីរ ឬបីខែ ដំបូងនៃការផ្ដើមបើកក្រុមហ៊ុន ហើយអ្នកប្រហែលជាអាចមានភាពមមាញឹកជាខ្លាំងក្នុងការទទួលបាន ឬទ្រទ្រង់ជម្រើសផ្សេងទៀត ក្នុងការបង្កើតប្រាក់ចំណូល។
២. ការលះបង់ដើមទុនផ្ទាល់ខ្លួន
សហគ្រិនមួយចំនួន អាចផ្តើមជំហានរបស់ពួកគេ បានដោយពឹងផ្អែកលើការផ្តល់ដើមទុនពីខាងក្រៅតែមួយមុខគត់មានន័យថា ជាការប្រមូលវិភាគទានរបស់វិនិយោគិន ដែលមានសណ្តានចិត្តល្អ អំណោយនិងកម្ចីពីឯកជន និងជាលទ្ធផលនៃយុទ្ធនាការប្រមូលទុន ប៉ុន្តែសហគ្រិនជាច្រើន ក៏ត្រូវដកប្រាក់ចេញពីគណនីធនាគារផ្ទាល់ខ្លួននិងប្រាក់សន្សំផ្ទាល់ខ្លួន ដើម្បីចាប់ផ្តើមអាជីវកម្មថ្មីនោះផងដែរ។
អ្នកអាចនឹងមិនចាំបាច់ប្រើប្រាស់ប្រាក់សន្សំរបស់អ្នកទាំងអស់នោះទេប៉ុន្តែជាដំបូង យ៉ាងហោចណាស់ អ្នកនឹងត្រូវដកប្រាក់មួយចំនួនធំ ពីប្រាក់បំរុងនោះ។
៣. ការពឹងផ្អែកលើលំហូរសាច់ប្រាក់
ទោះបីជាមានឥណនាច្រើនក៏ដោយការទទួលបានលំហូរសាច់ប្រាក់ជាទៀងទាត់ គឺជាការពិបាក និងពោរពេញដោយសម្ពាធ។ អ្នកអាចឈរនៅទីតាំងមួយដែលទទួលបានផលចំណេញរយៈពេលមួយឆ្នាំ ប៉ុន្តែអ្នកនៅតែត្រូវប្រឈមនឹងតម្រូវការប្រចាំថ្ងៃប្រសិនបើចំណូលមិនអាចទូទាត់នឹងចំណាយ ឲ្យបានទាន់ពេលវេលា ឬមិនលើសចំណាយរបស់អ្នកទេនោះ។
វិក្កយបត្រអាចកើនឡើងយ៉ាងលឿន ហើយប្រសិនបើអ្នក មិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់លំហូរចំណាយខាងក្រៅទេនោះអ្នកអាចនឹងខ្វះខាត ប្រាក់សម្រាប់បើកបៀវត្សរ៍ ឬត្រូវបានបង្ខំឲ្យប្រើប្រាស់ប្រាក់សន្សំសម្រាប់ហេតុការណ៍បន្ទាន់។ចូរត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការដោះស្រាយបញ្ហានេះជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ជារៀងរាល់សប្តាហ៍។
៤. ប៉ាន់ស្មានអំពីចំណាប់អារម្មណ៍ ដែលមានការពេញនិយម
ទោះបីជាអ្នកបានធ្វើការស្រាវជ្រាវច្រើនប៉ុណ្ណា ឬមិនថា អ្នកបានធ្វើការសាកល្បងច្រើនលើកច្រើនដងយ៉ាងណាក៏ដោយអ្នកនឹងមិនអាចធ្វើការប៉ាន់ស្មាន អំពីចំណាប់អារម្មណ៍ដែលមានការពេញនិយមនៅក្នុងអាជីវកម្មឲ្យបានត្រឹមត្រូវឥតខ្ចោះនោះទេ។ក្នុងកម្រិតជាក់លាក់មួយចំនួន មនុស្សគឺមិនព្យាករណ៍បានឡើយ ហើយនឹងអាចមានចន្លោះប្រហោងធំនៅក្នុងផែនការរបស់អ្នក។
ទោះបីជានៅពេលដែលទិន្នន័យទាំងអស់ សុទ្ធតែអំណោយផលដល់អ្នកក៏ដោយឱកាសដែលអ្នកអាចវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់អ្នកដទៃ មកលើក្រុមហ៊ុនរបស់អ្នកគឺនៅតែមាន ហើយប្រសិនបើការប៉ាន់ស្មានរបស់អ្នក មិនត្រឹមត្រូវនោះផ្ទៃក្នុងនៃម៉ូឌែលហិរញ្ញវត្ថុរបស់អ្នកអាចនឹងក្រឡាប់។
៥. ការជឿទុកចិត្តនិយោជិតសំខាន់ណាម្នាក់
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មជាលើកដំបូង អ្នកនឹងមិនមានបុគ្គលិកគ្រប់គ្រាន់សម្រាប់ធ្វើការងារឲ្យអ្នកនោះទេ។ អ្នកប្រហែលជារួមកម្លាំងគ្នា ជាមួយបុគ្គលិកមួយក្រុមតូចនិងធ្វើការងាររួមគ្នាដោយមិនគិតពីការនឿយហត់ ដើម្បីធ្វើឲ្យគ្រប់យ៉ាងអាចកើតឡើងបាននិងអាចដំណើរការទៅបាន។អ្នកនឹងត្រូវជឿជាក់លើពួកគេខ្លាំង ជាពិសេសប្រសិនបើពួកគេ មានជំនាញដែលពិបាកនឹងរកនិងមានឆន្ទះក្នុងការចាប់ផ្តើមការងារ ដោយទទួលបានប្រាក់បៀវត្សរ៍ទាប ជាងប្រាក់បៀវត្សរ៍ស្តង់ដារនៃឧស្សាហកម្មនោះ។
ឧទាហរណ៍ ប្រសិនបើអ្នកជួយអ្នកគ្រប់គ្រងតែម្នាក់គត់និងមានបទពិសោធន៍មកធ្វើការសម្រាប់ផលិតផលរបស់អ្នកក្នុងរយៈពេលពីរ ឬបីខែអ្នកនឹងត្រូវមានទំនុកចិត្តយ៉ាងមុតមាំចំពោះសមត្ថភាពរបស់ពួកគេក្នុងការបញ្ចប់ការងារបានទាន់ពេលវេលា។បើពុំដូច្នោះទេ កាលវិភាគនៃការងារ (និងផលិតផលរបស់អ្នក)អាចជួបប្រទះនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។
៦. ការភ្នាល់ជាមួយនឹងពេលវេលា
តាមធម្មតា អាជីវកម្មដែលទើបនឹងចាប់ផ្តើម ត្រូវបានបង្ខំឲ្យស្ថិតនៅក្នុងរយៈពេលដ៏តឹងតែងមួយសម្រាប់ការចាប់ផ្តើមដាក់លក់ផលិតផលនិងសម្រេចគោលដៅសំខាន់ៗនានា។ហិរញ្ញវត្ថុអាចមានភាពផុយស្រួយ ហើយវិនិយោគិន ច្រើនចង់ឃើញការវិវត្តន៍ របស់ក្រុមហ៊ុនលឿន។ជាលទ្ធផល វិនិយោគិនភាគច្រើន ត្រូវបង្ខំឲ្យសម្រេចគោលដៅ ដែលមិនប្រាកដប្រជា ក្នុងរយៈពេលកំណត់ដ៏ពិបាកមួយហើយរយៈពេលកំណត់ទាំងនោះ មានសារៈសំខាន់ណាស់។
ចូរត្រៀមខ្លួនជាស្រេច សម្រាប់ការព្រួយបារម្ភអំពីសមត្ថភាពរបស់អ្នកក្នុងការបំពេញការងារឲ្យទាន់ពេលវេលាកំណត់នោះ នៅពេលយប់ និងការទទួលបានឱកាសប្រសិនបើអ្នកមិនអាចបំពេញតាមរយៈពេលកំណត់ទាំងនោះបាន។
៧. ការធ្វើអំណោយជាពេលវេលាផ្ទាល់ខ្លួន
ភាពជាសហគ្រិន ធ្វើឲ្យមនុស្សជាមធ្យមត្រូវលះបង់ជាច្រើន។អ្នកនឹងចំណាយពេលវេលារាប់មិនអស់ក្នុងការធ្វើការងារ ដើម្បីធ្វើឲ្យក្រុមហ៊ុនជោគជ័យហើយពេលវេលាដែលនៅសល់នឹងត្រូវចំណាយទៅលើការបារម្ភអំពីអ្វីដែលអ្នកបានឬមិនទាន់បានធ្វើមកទល់ពេលនេះ។ អ្នកនឹងមិនបានគេង អ្នកនឹងបាត់បង់ពេលវេលាផ្ទាល់ខ្លួនហើយអ្នកនឹងត្រូវប្រឈមនឹងសម្ពាធច្រើនជាងធម្មតា។
រង្វាន់នៃភាពជាសហគ្រិន តែងតែមានទម្ងន់ធ្ងន់ជាងហានិភ័យផ្ទាល់ខ្លួនទាំងនេះប៉ុន្តែអ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចដើម្បីរស់នៅក្នុងរបៀបរស់នៅប្រភេទនេះ។
ហានិភ័យមិនគួរនាំផ្លូវអ្នកចេញពីការបន្តភាពជាសហគ្រិននោះទេ។ឧបសគ្គសំខាន់ៗ ស្ថិននៅលើផ្លូវឆ្ពោះទៅកាន់ភាពអស្ចារ្យ។ អ្នកគ្មានផ្លូវដែលអាចគេចផុតពីហានិភ័យដែលអ្នកនឹងប្រឈមមុខក្នុងនាមជាសហគ្រិនម្នាក់បានទេប៉ុន្តែតាមរយៈការទទួលស្គាល់ហានិភ័យទាំងនោះអ្នកអាចត្រៀមខ្លួនជាស្រេចសម្រាប់ហានិភ័យទាំងនោះ និងបន្ធូរបន្ថយហានិភ័យទាំងនោះបាន៕