សម្រាប់ប៉ាម៉ាក់ដែលមានបំណងបណ្តុះទម្លាប់អានកូនៗ និងពង្រីកការគិតរបស់កុមារ គឺអាចស្វែងរកសៀវភៅប្រភេទឌីជីថលជាប្រភេទសៀវភៅរឿងនិទានថ្មីៗ សម្រាប់អាន និងទាញយកដោយឥតគិតថ្លៃបាន នៅក្នុងគេហទំព័រ
www.letsreadasia.orgឬ ដោនឡូត Apps Let's Read! នៅលើ Google Playstore។
សៀវភៅអមដោយរូបភាព ដែលអ្នកអាចឃើញនោះ គឺជាកិច្ចផ្តួចផ្តើមឡើងរបស់អង្គការមូលនិធិអាស៊ី ដែលមានគោលបំណងបណ្តុះនូវការចូលចិត្តអានសម្រាប់ប្រជាជនក្នុងតំបន់អាស៊ី តាមរយៈការបង្កើតនូវបណ្ណាល័យឌីជីថលកុមារ។ នៅក្នុងនោះ មានសៀវភៅជាច្រើនសំបូរបែបប្រកបដោយគុណភាពមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសដែលសាធារណជនអាចជ្រើសរើសបាន និងឥតគិតថ្លៃដើម្បីរួមចំណែកក្នុងការបណ្តុះការអានទៅដល់កុមារ។ អីចឹង!ចាំអីទៀតតោះចូលរួមអានទាំងអស់គ្នា!
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

