នៅក្នុងស្ថានភាពកូវីត១៩ កំពុងតែរីករាលដាលកាន់តែខ្លាំងទៅកាន់មហាជនខ្មែរដែលជាហេតុ បង្ខំឲ្យមនុស្សគ្រប់ៗគ្នាត្រូវសម្រាកនិងធ្វើការងារនៅផ្ទះផ្ទាល់ខ្លួន។ ដូច្នេះក៏មានមនុស្សប្រុសស្រីភាគច្រើនបានឡើងគីឡូយ៉ាងឆាប់រហ័សក្នុងកូវីត១៩។ ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗតាមបែបធម្មជាតិ ក្នុងការស្រកគីឡូឆាប់រហ័សថែមទាំងអាចមានសុខភាពល្អទៀតផង។

១.ផ្លែប៉េងប៉ោះ

ក្នុងចំណោមផ្លែឈើផ្សេងៗជាច្រើនដែលសុទ្ធសឹងតែជាផ្លែឈើនិងបន្លែដែលសម្បូរទៅដោយ វីតាមីនខុសៗគ្នា។ក្នុងនោះផងដែរយើងសង្កេតឃើញថា ផ្លែប៉េងប៉ោះដែលមានពណ៌ ក្រហមតែងតែសម្បូរទៅដោយវីតាមីនC និងវីតាមីនផ្សេងៗទៀតដែលជួយអ្នកក្នុងការថែរក្សា គីឡូព្រមទាំងជំនួយឲ្យស្បែករបស់អ្នកកាន់តែមានភ្លឺរលោងនិងស្រស់ស្រាយផងដែរ។

២.ផ្លែត្រសក់

ផ្លែត្រសក់គឺត្រូវបានមនុស្សភាគច្រើននិយមយកមកធ្វើជាមុខម្ហូប និងជាបន្លែផ្លែឈើ បន្ថែមរាល់ពេលទទួលទានអាហារ។ជាមួយគ្នានេះដែរក្រៅពីសារៈប្រយោជន៍ខាងលើ ផ្លែត្រសក់ក៏មានផ្ទុកនូវសារជាតិប្រូតេអុីនកាឡូវីទាប និងមានកាកសរសៃ Fiber ២ក្រាម។ ហើយអត្ថប្រយោជន៍ទាំងអស់នេះដែលជំរុញឲ្យរូបរាងរបស់អ្នកងាយនឹងស្រកគីឡូ

បានយ៉ាងឆាប់រហ័សព្រោះថាផ្លែត្រសក់ចំនួន ៣០០ក្រាម គឺមានផ្ទុកកាឡូរីត្រឹមតែ៤៥ក្រាម ដែលមានបរិមាណតិចតួចបំផុតជាងផ្លែឈើនិងបន្លែដទៃផ្សេងទៀត។

៣.ផ្លែប័រ 

ផ្លែប័រគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយអាហាររូបត្ថម្ភ វីតាមីន និងសារធាតុចិញ្ចឹមយ៉ាងសំខាន់ដែលរាងកាយរបស់មនុស្សយើងត្រូវការជាប្រចាំ។

ទន្ទឹមនឹងនេះដែរផ្លែប័រក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកសុីតកម្ម Lutein និង Zeaxanthin ដែលអាចជួយទៅដល់ភ្នែករបស់អ្នកឲ្យកាន់តែសុខភាពល្អប្រសើរ។ ចំពោះការជួយដល់ការសម្រកទម្ងន់ គឺផ្លែប័រសម្បូរទៅដោយកាកសរសៃ fiberក្នុងការសម្រួលដល់ការបន្ទោរបង់និងពង្រឹងទៅដល់សុខភាពពោះវៀនរបស់អ្នកថែមទៀតផង។

៤.ផ្លែចេក

ក្នុងផ្លែចេកមួយផ្លែមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនមុខដូចជាវីតាមីនB6 វីតាមីន C សារជាតិសរសៃ Fibre ប្រូតេអុីន ប៉ូតាស្យូម និងសារជាតិដែកជាដើម។ចំណុចពិសេសនៃផ្លែចេកដែលមនុស្សគ្រប់គ្នា បានដឹងគឺថាផ្លែចេកអាចជួយទៅដល់ប្រព័ន្ធរំលាយអាហារ។ ជាមួយគ្នានេះដែរផ្លែចេកមួយផ្លែមានចំនួន ១០០កាឡូរីតែប៉ុណ្ណោះដែលទាបជាងផ្លែឈើដទៃផ្សេងទៀត។

៥.ផ្លែប៉ោម

ជាទូទៅផ្លែប៉ោមមួយផ្លែអាចធ្វើឲ្យយើងទទួលអារម្មណ៍ថាឆ្អែតជាមួយកាឡូរីទាបជាង១០០ឯណោះ ដើម្បីងាយស្រួលសម្រកគីឡូ។ សារធាតុ Fiberនិងវីតាមីនល្អៗជាច្រើននៅក្នុងផ្លែប៉ោមអាចជួយសម្រួល ទៅដល់ប្រព័ន្ធរំលាយអាហារបានកាន់តែល្អ។

ជារួមមកវិញប្រសិនបើអ្នកពិតជាមានបំណងចង់សម្រកគីឡូអ្នកគីប្បកុំភ្លេចទទួលទាននឹងផ្លែឈើ ណាមួយខាងលើនេះដើម្បីឲ្យអ្នកឆាប់ទទួលបាននូវលទ្ធផលល្អចំពោះរូបរាង និងសុខភាពរបស់ខ្លួន៕