រាជធានីភ្នំពេញ៖ យោងតាមការព្យាករប្រចាំសប្ដាហ៍ ឲរបស់ ក្រសួងធនធានទឹកនិងឧតុនិយម ប្រទេសកម្ពុជាបាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីដែលមានល្បឿនជាបង្គួរផងដែរ ចាប់ពីថ្ងៃ ៥ដល់ ៨កក្កដា នេះ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងពីមធ្យមទៅច្រើន ស្ទើរគ្រប់តំបន់នៅទូទាំងប្រទេស និងមានខ្យល់កន្រ្តាក់បង្គួរផងដែរ។ សម្រាប់ខេត្តមាត់សមុទ្រ អាចនឹងមានភ្លៀងខ្យល់ខ្លាំង រួមជាមួយរលកសមុទ្រខ្ពស់៕
