ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់រួចមកហើយពីរដ្ឋបុរសប្រទេសសិង្ហបុរី គឺលោក លី ក្វាន់យូ ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសដែនដីកោះ តែប្រកបដោយភាពស៊ីវីល័យនៅអាស៊ីអាគ្នេយ៍មួយនេះ។ ជាទស្សនៈវិស័យរបស់មេដឹកនាំរូបនេះក្នុងភាពជាអ្នកដឹកនាំ លោក លី បានចែករំលែកគំនិតរបស់លោក ដែលមានតាមសម្រង់សម្តីខាងក្រោមនេះ៖
១. “ខ្ញុំមិនដែលគិតឬខ្វាយខ្វល់ទៅលើការបោះឆ្នោតប្រជាមតិនោះទេ។ ខ្ញុំគិតថា អ្នកដែលគិតបែបនោះគឺជាអ្នកដឹកនាំខ្សោយមួយរូប។ បើសិនអ្នកខ្វល់ខ្វាយខ្លាចថា ប្រជាប្រិយភាពអ្នកចុះ ឬឡើងនោះអ្នកមិនមែនជាអ្នកដឹកនាំឡើយ។ អ្នកគ្រាន់តែរេទៅតាមខ្យល់ ហើយរេទៅតាមតែខ្យល់បក់។ ហើយនេះមិនមែនជាអ្វីដែលខ្ញុំត្រូវធ្វើឡើយ” ។
២. “រវាងគួរស្រលាញ់ និងគួរឱ្យខ្លាច ខ្ញុំជឿថា Machiavelli គឺពិតជាត្រឹមត្រូវ។ បើគ្មាននរណាខ្លាចខ្ញុំទេ ខ្ញុំគឺគ្មានន័យអ្វីឡើយ។” (*លោក Machiavelli ជាអ្នកទស្សនៈវិទូ អ្នកនយោបាយនិងជាអ្នកការទូតជនជាតិអ៊ីតាលី *គួរឱ្យខ្លាច ក្នុងន័យនេះគឺសម្តៅភាពជាបុគ្គលអ្នកដឹកនាំ ខ្លាចក្នុងន័យវិន័យដឹកនាំ សមត្ថភាព ទស្សនៈវិស័យ) ។
៣. “ជាតិមួយល្អប្រសើរគឺមិនមែនដោយសារទំហំរបស់វានោះទេ។ គឺប្រសើរដោយសារឆន្ទៈ កម្លាំងសាមគ្គីដ៏ជាប់ស្អិត កម្លាំងសីលធម៌វិន័យ អំណត់អត់ធន់របស់ប្រជាពលរដ្ឋ ព្រមទាំងគុណភាពរបស់មេដឹកនាំរបស់ពួកគេ។ដែលទាំងនេះ គឺធានាថាវាជាកន្លែងមួយប្រកបដោយកិត្តិយសចារជាប្រវត្តិសាស្រ្ត” ។
៤. “បើអ្នកចង់មានប្រជាប្រិយភាពគ្រប់ពេលនោះអ្នកមិនមែនជាអ្នកគ្រប់គ្រងមួយល្អទេ” ។
៥. “ខ្ញុំជឿថាជីវិតជាដំណើរនៃការបន្តផ្លាស់ប្តូរទៅមុខនិងការពុះពារមិនរាថយដើម្បីទទួលបានការផ្លាស់ប្តូរមួយដែលប្រសើររហូត” ។
៦. “សង្គមមួយដែលទទួលបានជោគជ័យគឺត្រូវរក្សាតុល្យភាពរវាងការរក្សានូវឧត្តមភាពនិងបន្តលើកកម្ពស់មធ្យមភាពឱ្យបានប្រសើរ” ។
៧. “ជីវិតគឺមិនមែនគ្រាន់តែការញ៉ាំផឹក មើលទូរទស្សន៍ និងមើលកុននោះទេ។ ជាមនុស្សត្រូវចេះច្នៃប្រឌិត មានគំនិតបង្កើតខ្លួនឯងឱ្យមានប្រយោជន៍។វាមិនមែនគ្រាន់តែពឹងលើរបស់ដែលមានស្រាប់ ដើម្បី បម្រើខ្លួនឯងឱ្យសប្បាយ ហើយរួចនោះទេ” ។ (*ចំណុចនេះលោកសម្តៅលើ គួរពង្រឹងខ្លួនឯងឱ្យមានប្រយោជន៍មានសមត្ថភាព មិនគួរបណ្តោយខ្លួនឱ្យខ្ជះខ្ជាយពេលឥតប្រយោជន៍) ៕