(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចអាចនឹងសម្រាកនៅទីនោះ១យប់ ឬ២យប់ ដើម្បីតាមដាន និងដោះស្រាយស្ថានភាពធ្ងន់ធ្ងររបស់ខេត្តបន្ទាយមានជ័យ។ នេះបើតាមការលើកឡើងរបស់សារព័ត៌មានក្នុងស្រុកមួយ។
តាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់៕