រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី ២៤ មួយបណ្ដាមេដឹកនាំអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពី កិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយគឺ របាយការណ៍វឌ្ឍនភាពលើកទី៤ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២ ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូក៣ នេះដែលចាប់ផ្ដើម តាំងពីឆ្នាំ១៩៩៧ មកដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីនេះ។ ហើយតាំងពីនោះមក មេដឹកនាំអាស៊ានបូក៣មានកិច្ចប្រជុំ រាល់ឆ្នាំ ដែលចាត់ទុកថាជាយន្តការមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ានេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបីបានគូសបញ្ជាក់អំពី ការងារដែលបានធ្វើរួមគ្នា ទី១ គឺការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩នេះ ហើយប្រទេសបូកបី ដែលរួមមានប្រទេសចិន ជប៉ុន និងកូរ៉េ ដែលបានយកចិត្តទុកដាក់ជួយដល់ប្រទេសអាស៊ាន ជាពិសេសក្នុងការជួយ លើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់ ។ លើសពីនេះទៀតប្រមុខរដ្ឋាភិបាលពីប្រទេសអាស៊ានបូកបី បានគូសបញ្ជាក់អំពីសារសំខាន់នៃការ បន្តធ្វើការរួមគ្នា ដោយប្រើប្រាស់យន្តការនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងអស់។ ហើយក្នុងនេះប្រមុខរដ្ឋាភិបាលអាស៊ានបូកបីបានលើក ពីយន្តការដែលមានស្រាប់ជាពិសេស ពាក់ព័ន្ធនឹងសន្តិសុខស្បៀង សន្តិសុខស្បៀងបម្រុង ហើយមួយទៀត គឺអំពីការតភ្ជាប់ ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានផែនការមេ នៃការតភ្ជាប់ឆ្នាំ២០២៥ , ហើយក៏មានចក្ខុវិស័យក្នុងការកសាងសហគមន៍ មិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ានបូកបីនេះ ។

ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានគូសបញ្ជាក់អំពីផែនការ ការងារនិងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ ហើយនឹងត្រូវធ្វើនៅក្នុងឆ្នាំក្រោយ ហើយនិងការជំរុញធ្វើផែនការការងារនៃ អាស៊ានបូក៣ ថ្មីសម្រាប់ ឆ្នាំ ២០២៣-២០២៧ ហើយដែលត្រូវអនុម័តនៅឆ្នាំក្រោយ ឆ្នាំ២០២២ នៅក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ក្រៅពីនេះប្រមុខរដ្ឋាភិបាលអាស៊ានបូកបីក៏បានគូសបញ្ជាក់អំពី កិច្ចសហប្រតិបត្តិការដែលត្រូវបន្តទៀតគឺការស្ដាសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការជំរុញជាពិសេស ការជំរុញក្របខណ្ឌភាពជាដៃគូ សេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ

ដែលត្រូវជំរុញធ្វើយ៉ាងណាឲ្យបានផ្ដល់សច្ចាប័ន ពីប្រទេសអាស៊ានបូកបីដើម្បី ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើសុំឲ្យ ប្រទេសបូកបីបន្តគាំទ្រនូវយន្តការដែលមានជាពិសេស ក្របខណ្ឌច្រកការធ្វើដំណើរ និងការបង្កើតយន្តការថ្មីជាពិសេសសម្រាប់ សុខភាពសាធារណៈក្នុងក្របខណ្ឌអាស៊ាននេះ។

លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ានបូកបីក៏បាន ពិភាក្សាអំពីសភាពការណ៍ក្នុងតំបន់ជាពិសេសសភាពការណ៍នៅឧបទ្វីបកូរ៉េ និងនៅមីយ៉ាន់ម៉ាជាដើម៕