រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធឺណិត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និងអ៉ិនធឺណិត ក្នុងបុរី។
ប្រសាសន៍សម្ដេច តេជោ នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ៖ ខ្ញុំធ្លាប់ធ្វើទំនាក់ទំនងជាមួយមន្រ្តីតាមបុរី តែមហាពិបាកទំនាក់ទំនងមែនទែន ដល់សួរទៅថា វាអត់មានសេវា ដោយសារកុងត្រារបស់បុរី ជាមួយក្រុមហ៊ុនផ្ដល់សេវា។ [...] រាជរដ្ឋាភិបាល លើកទឹកចិត្តឲ្យមានការប្រកួតប្រជែង។
សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែង រវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕