សម្តេច ហ៊ុន សែនប្រកាសកែសម្រួលគណៈរដ្ឋមន្រ្តី ក្រោយឃើញភាពស្ពឹកស្រពន់តាមក្រសួងខ្លះ។

ភ្នំពេញ៖ ក្នុងសន្និសីទកាសែតស្តីពីស្ថានការណ៍ចុងក្រោយនៅកម្ពុជា ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបថា មិនយូរទេគណៈរដ្ឋមន្រ្តីនឹងត្រូវកែសម្រួល។

សម្ដេច មានប្រសាសន៍ថា៖អាចនឹងមានក្រសួងមួយចំនួន ត្រូវបានកែសម្រួល ព្រោះវា ត្រូវការការសម្រួលជាការធម្មតាណាស់។ វាមិនដល់ថ្នាក់រំលាយរដ្ឋាភិបាលទេយើងគ្រាន់តែឃើញភាពស្ពឹកស្រពន់នៅកន្លែងខ្លះ

ដោយឡែក សម្ដេចក៏បានបញ្ជាក់ដែរថា ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ នឹងនៅតែជា រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកទេស និងនិវានុវត្តន៍ ក្រោយច្បាប់បង្កើតក្រសួងនេះ រួចរាល់។

គួរបញ្ជាក់ដែរថា គណរដ្ឋមន្រ្តីថ្មី បានកើតឡើង ក្រោយពីការបោះឆ្នោត ចុងឆ្នាំ២០១៨គិតមកដល់ថ្ងៃនេះ មានអាយុតែជាង ១ឆ្នាំកន្លះ ប៉ុណ្ណោះ ៕