នាព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា នេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។ នេះជាលើកដំបូងនៃដំណើរទៅកាន់ក្រៅប្រទេស ក្នុងតំណែងជានាយករដ្ឋមន្រ្តី។
តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ សម្តេច ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងចំណោមថ្នាក់ដឹកនាំក្នុងតំបន់ទាំង១០ ដែលមានវ័យ៤៥ឆ្នាំ។ តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា។ កិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងក្រោមមូលបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។