សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ម្នាក់ និងជាសះស្បើយ២នាក់។ នេះបើតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
អ្នកដែលបានជាសះស្បើយខាងលើ គឺមានឈ្មោះឯកឧត្តមតំណាងរាស្រ្ដ សួស យ៉ារ៉ា អាយុ ៤៧ ឆ្នាំ និងជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកាកន្លងមក។ ចំណែកម្នាក់ទៀត គឺស្ត្រីជនជាតិខ្មែរអាយុ ៣១ ឆ្នាំមានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ ដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់ខាងលើ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ លើក និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបជូនថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៣ករណី ក្នុងនោះមានអ្នកជំងឺ២៩១ បានជាសះស្បើយ៕