សពសុនខហិតមីន របស់ ស៊ីម៉ាក់ ដែលស្លាប់ ត្រូវបានបញ្ចុះ យ៉ាងរៀបរយ។

ភ្នំពេញ៖ ការងារបោសសំអាតមីន ដែលត្រូវបានធ្វើ ឡើងជាច្រើនមកហើយ ពីមុនគេបានប្រើ ប្រាស់នៅកម្លាំងមនុស្សសុទ្ធ ប៉ុន្តែវាបានបង្កអោយ មាននៅគ្រោះថ្នាក់ត្រលប់មកវិញផងដែរ។ រហូតមក ដល់ពេលបច្ចុប្បន្ននេះ ការដោះសំអាតមីនត្រូវបាន ប្រើប្រាស់នៅគ្រឿងម៉ាស៊ីន និងសត្វសុនខ ផងដែរ។

អ្នកគ្រប់គ្នាប្រាកដជាបានដឹងអំពីលក្ខណៈពិសេស របស់សុនខ ហិតមីនរួចមកហើយ។ ក្នុងនោះក៏មាន អ្នកខ្លះមានការងើយឆ្ងល់ ថាតើពេលដែលសុនខ ទាំងនោះស្លាប់ ឫក៏ចាស់ តើពួកវានឹងត្រូវយកទៅ ទីណាវិញ?

សត្វសុនខទាំងនោះត្រូវបានយកទៅបញ្ចុះនៅកន្លែងមួយដើម្បីអោយបានសាកសមនឹងអ្វីដែលពួកវា​បានលះបង់បោះក្នុងបុព្វហេតុជួយដោះមីន។ ក្នុងនោះដោយសារតែសុនខ ខ្លះបានធ្វើការហិតមីន រៀបសិបឆ្នាំ ដូច្នេះបណ្តាលអោយមានសារធាតុគីមី​ជាច្រើនចូលទៅក្នុងខ្លួនរបស់ពួកវា ដែលជាហេតុ អោយពួកវាចូលនិវត្តន៍ (ការចាក់ថ្នាំសម្លាប់)៕