ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទសុីណូវ៉ាក់ ចំនួន ១លានដូសទៀតពីប្រទេសចិន នឹងដឹកមកដល់នៅព្រឹកថ្ងៃទី ២៦ខែមិថុនា ឆ្នាំ ២០២១ខាងមុខ បើសិនជាគិតតាមផែនការ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ TVK។
សូមជម្រាបជូនថា វ៉ាក់សាំងការពារកូវីដ១៩ បានមកដល់ជាបន្តបន្ទាប់ ដែលចុងក្រោយនេះ បានដឹកមកដល់នៅ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន។
គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៥១៧,៩៤៣នាក់ហើយ៕