វ៉ាក់សាំងកូវីដ១៩ ត្រូវបានរកឃើញនិងផលិតលក់នៅលើទីផ្សារ ហើយបណ្ដាប្រទេសមួយចំនួនលើពិភពលោក ក៏កំពុងពិចារណាពីការសម្រេចទិញពីក្រុមហ៊ុនដែលបានផលិត ដែលប្រទេសខ្លះត្រូវការអនុម័តពីស្ថាប័នជំនាញក្នុងប្រទេសដើម្បី ទិញមកប្រើប្រាស់។ ដោយឡែកលោកអ្នកបានដឹងអ្វីខ្លះ ពីប្រសិទ្ធភាពរបស់វា? ខាងក្រោមនេះ យើងដកស្រង់ខ្លឹមសារខ្លះៗ ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដើម្បីមកបង្ហាញ៖
វ៉ាក់សាំងកូវីដ១៩ពី ក្រុមហ៊ុន Pfizer នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិចឈ្មោះ Pfizer និងដៃគូជាមួយក្រុមហ៊ុនអាឡឺម៉ង់ BioNTech ក្នុងរយៈពេលតិចជាងមួយឆ្នាំ ចាប់តាំងពីមេរោគនេះបានលេចចេញមក - ជាការប្រើរយៈពេលដ៏ខ្លីមួយក្នុងវិស័យអភិវឌ្ឍន៍វ៉ាក់សាំង។
មនុស្សម្នាក់ ត្រូវការចាក់់វ៉ាក់សាំងពីរដូស ក្នុងចន្លោះ ២១ ថ្ងៃ។ វ៉ាក់សាំងនេះ ត្រូវតែរក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំង ប្រហែល -៧០ អង្សាសេ។ ក្រុមហ៊ុនបានប្រកាសលទ្ធផលបឋម កាលពីខែវិច្ឆិកាដែលបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពជាង ៩០ ភាគរយ ដែលនេះជាតួលេខខ្ពស់ក្នុងចំណោមវ៉ាក់សាំងផ្សេងទៀត។
មនុស្សប្រហែល ៤៤.០០០ នាក់បានចូលរួមក្នុងការសាកល្បងព្យាបាល លើវ៉ាក់សាំងនេះ។ បន្ទាប់មកលទ្ធផលពីការសាកល្បងនៅលើគេហទំព័ររបស់ក្រុមហ៊ុននេះបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាព ៩៥ ភាគរយក្នុងការការពារ Covid-19 បាន២៨ ថ្ងៃបន្ទាប់ពីការចាក់លើកដំបូង។ ។
នេះមានន័យថា មួយសប្តាហ៍បន្ទាប់ពីមនុស្សម្នាក់ទទួលការចាក់លើកទី២ ប្រសិនបើមនុស្សនោះមិនបានឆ្លងវីរុសកូរ៉ូណាមុននោះ វាអាចមានអត្រា ៩៥ ភាគរយដែលវ៉ាក់សាំងនេះអាចដំណើរការបាន។
វ៉ាក់សាំងនេះហាក់ដូចជាមានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់។ ការចាក់វ៉ាក់សាំងនេះបង្ហាញពីប្រសិទ្ធភាពរបស់វា ៩៥ ភាគរយ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ នៅក្នុងក្រុមអ្នកចូលរួមសាកល្បងដែលពួកគេមានអាយុពី ១៦ ទៅ ៩១ ឆ្នាំ។
តើកុមារ អាចចាក់វ៉ាក់សាំងនេះបានដែរឬទេ?
ប្រសិទ្ធភាពរបស់វ៉ាក់សាំងលើកុមារ ក៏មិនត្រូវបានគេដឹងនៅឡើយទេ។ ការសាកល្បង Pfizer-BioNTech ត្រូវបានធ្វើជាដំបូងសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ប៉ុន្តែនៅក្នុងខែកញ្ញា ក្រុមហ៊ុននេះ ចាប់ផ្តើមរាប់បញ្ចូលទាំងក្មេងជំទង់អាយុ ១៦ ឆ្នាំផង និងលើអាយុដែលក្មេងជាងនេះ។
មានន័យថា អាយុក្រោម ១៦ ឆ្នាំក៏មិនគួរទទួលវ៉ាក់សាំង Pfizer-BioNTech ទេ ព្រោះទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាពលើក្រុមមនុស្សទាំងនេះ នៅមិនទាន់មានច្បាស់លាស់នៅឡើយ។
ប្រទេសដែលបានអនុម័តឲ្យប្រើវ៉ាក់សាំងពី Pfizer-BioNTech
ចក្រភពអង់គ្លេស គឺជាមនុស្សដំបូងបង្អស់ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយចាប់តាំងពីថ្ងៃអង្គារនេះ ត្រូវបានផ្តល់ជូននូវថ្នាំPfizer-BioNTech ដល់បុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ។ និងផ្ដល់អាទិភាព សម្រាប់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំនិងមនុស្សវ័យក្មេង ដែលមានបញ្ហាសុខភាព ។
សហរដ្ឋអាមេរិក ទើបបានអនុម័តឲ្យប្រើប្រាស់ និងផ្ដើមការដឹកជញ្ចូនដំបូងរបស់ Pfizer-BioNTech នៅថ្ងៃអាទិត្យ។ អាទិភាពលើ បុគ្គលិកថែទាំសុខភាព និងប្រជាជនវ័យចំណាស់។