វៀតណាម៖ ការនាំចេញដែកថែបរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង ១៩ ដង ដល់ ២,០៧ លានតោននៅចន្លោះខែមករានិងសីហា ដោយសារតម្រូវការកើនឡើងខ្លាំងនៅក្នុងសេដ្ឋកិច្ចចិន។
យោងតាមគយវៀតណាមបានឱ្យដឹងថា ការកើនឡើងនេះគឺជិត ៣៥ ភាគរយនៃការនាំចេញដែកថែបសរុបរបស់វៀតណាមក្នុងរយៈពេលនេះ ហើយគិតជាតម្លៃរបស់វាបានកើនឡើង ១៥ ដង ដល់ ៨៤៤,៥ លានដុល្លារ។
ទិន្នន័យគយចិន ក៏បានបង្ហាញដែរថា ការនាំចូលដែកថែបក្នុងរយៈពេល ៨ ខែដំបូងកើនឡើង ១១ ភាគរយស្មើនឹង ៧៥៩,៩ លានតោន។
ប្រទេសចិន ដែលជាប្រទេសផលិតដែកថែបធំជាងគេនៅលើពិភពលោក បានក្លាយជាអ្នកនាំចូលដែកកាលពីខែមិថុនាជាលើកដំបូង ចាប់តាំងពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ ២០០៩ ដោយសារតម្រូវការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងសេដ្ឋកិច្ចកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០១៣ ថា ការកើនឡើងនូវតម្រូវការដែកក្នុងស្រុកត្រូវបានជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងទីផ្សារអចលនទ្រព្យ។
ការនាំចេញដែកថែបរបស់វៀតណាមក្នុងរយៈពេល ៨ ខែដំបូងទៅកាន់ទីផ្សារទាំងអស់ បានកើនឡើងជិត ៣៧ ភាគរយ ក្នុងមួយឆ្នាំ ដល់ ៥,៩៦ លានតោន ដោយការកើនឡើង ១៩៥ ភាគរយទៅប្រទេសប្រេស៊ីលនិង ១៤៣ ភាគរយទៅកាន់ប្រទេសអាល្លឺម៉ង់៕
VNExpress