វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយ បានដាក់សំណើទៅរដ្ឋាភិបាលវៀតណាម ដើម្បីវិនិយោគលើទឹកប្រាក់ចំនួន ២,៨ ពាន់លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងក្រោមដីប្រវែង ៣៩ គីឡូម៉ែត្រ។

នេះគឺជាគម្រោងមួយ ក្នុងចំនោមគម្រោងមេត្រូ ចំនួន ៨ ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្រ្តីង្វៀន ស្វឹនភុក ដោយមានទស្សនវិស័យឆ្ពោះទៅឆ្នាំ ២០៣០ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈ របស់ទីក្រុងនិងសម្រួលដល់ការកកស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានី ដែលមានប្រជាជន ៧,៥ លាននាក់។

ខ្សែរថភ្លើងក្រោមដីលេខ ៥ នឹងតភ្ជាប់ផ្លូវ វ៉ាន់កៅ(Van Cao) នៅទីប្រជុំជន បាឌីញ(Ba Dinh) និងតំបន់ជាយក្រុង Hoa Lac នៅស្រុក Thach That ភាគខាងលិច ដែលមានទីតាំងនៅ ឧទ្យាន Hoa Lac ហាយតិច។ រថភ្លើងទាំងនេះ អាចរត់ក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងពីលើដី និង ៩០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្រោមដី។

ការស្ថាបនាខ្សែរថភ្លើងមេត្រូ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ហើយខ្សែនេះនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៦ ។ ទីក្រុងហាណូយគ្រោងនឹងសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងចំនួន ៨ ខ្សែ ដែលមានប្រវែង ៣០៥ គីឡូម៉ែត្ររួមទាំងផ្លូវដែកចំនួន ៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ញឹកញាប់៕ VnExpress

VnExpress