
ក្រុងហាណូយ៖ សំណង់ពុទ្ធបដិមាករ ដ៏ធំបហិមារនេះ កំពុងត្រូវគេសាងសង់ក្នុងក្រុងហាណូយប្រទេសវៀតណាម ដែលនឹងរំលេចនូវស្នាមញញឹម នៅពេលខាងមុខ ក្នុងតំបន់អាស៊ី។
ការស្ថាបនា រូបសំណាកព្រះពុទ្ធដ៏អស្ចារ្យនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៥ នៅប្រាសាទ Khai Nguyen ដែលមាន ចម្ងាយ ៤៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុងហាណូយ។ សំណង់នេះ មានកំពស់ ៧២ ម៉ែត្រ នឹងក្លាយជារូបព្រះពុទ្ធដែលមានកំពស់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដែលអាចទាក់ទាញ អ្នកកាន់សាសនាព្រះពុទ្ធ និងអ្នកទេសចរ ជាច្រើនលាននាក់ក្នុងពេលខាងមុខ៕
