លោកគីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃនិងភ្នាក់ងារអចលទ្រព្យកម្ពុជា នឹងឈរឈ្មោះធ្វើជាប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង ឆ្នាំ 2019-2022។

លោកបណ្ឌិតគីម ហ៊ាង ដែលមានភាពល្បីល្បាញលើវិស័យអចលនទ្រព្យ និងបានបញ្ចប់ថ្នាក់បណ្ឌិត ក្នុងពេលថ្មីៗនេះបានបង្ហាញពីបំណង ក្នុងការធ្វើជាប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង ក្នុងឆ្នាំ 2019-2022 ខាងមុខនេះ។

ជាអ្នកខេត្ត ស្វាយរៀងផងនោះ លោកបណ្ឌិត បានលើកឡើងក្នុងបណ្ដាញសង្គមថា “ខ្ញុំបាទគីម ហ៊ាង នឹងឈរឈ្មោះធ្វើជាប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង ឆ្នាំ 2019-2022។ តើអ្នកទាំងអស់គ្នាគាំទ្រខ្ញុំបាទឬទេ?​​”

ក្នុងនោះផងដែលលោកក៏បានបង្ហាញពីឆន្ទះ ក្នុងការធ្វើឲ្យខេត្តស្វាយរៀង ដែលនៅជាប់ព្រំដែនវៀតណាមឲ្យក្លាយជា ខេត្តលេចធ្លោរ នៅលំដាប់លេខរៀងទី៥ នៅកម្ពុជា ក្នុងការទាញ់ទាញវិនិយោគគិន។

លោកបន្តថា “ យើងត្រូវធ្វើអោយខេត្តស្វាយរៀងក្លាយជាខេត្តដែលមានលក្ខណៈងាយស្រួលដល់ការវិនិយោគនានា និងក្លាយជាខេត្តដែលទទួលបានការវិនិយោគច្រើនបំផុតក្នុងប្រទេសកម្ពុជាTop 5 ត្រឹមឆ្នាំ ២០២៥!”។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ លោក សំ ស៊ីថាយ ជាប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង ៕