ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង។ នេះបើយោងតាមប្រកាសលេខ ២២៩៩ប្រក ដែលបានចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី ៩ កញ្ញា ២០២១។
ពិធីតែងតាំងស្នងការនគរបាលថ្មី ខេត្តសៀមរាបនេះ នឹងធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕