ការជឿទុកចិត្តគឺពិបាករកណាស់។ មានមនុស្សជាច្រើន ពិសេសអ្នកជំនួញ ដែលទទួលបានជោគជ័យគឺត្រូវផ្ដល់ការជឿជាក់ដល់អ្នកដទៃ។នេះជាមូលហេតុដែលពួកគេទទួលបានជោគជ័យ។ ពួកគេមិនទុកចិត្តលើអ្នកដទៃ ដោយងងិតងងុលនោះទេ។
ប្រសិនបើអ្នកគឺជា សហគ្រិនដែលតែងតែពាក់ព័ន្ធនឹងការធ្វើកិច្ចព្រមព្រៀងការកសាងទំនុកចិត្តដំណាក់ដំបូង គឺជារឿងល្អបំផុត។ ខាងក្រោមនេះជារឿងមួយចំនួនដែលអ្នកគួរចាំក្នុងចិត្ត៖
១. ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ- ពិតជាត្រូវបានគេជឿទុកចិត្ត
អ្នកមិនអាចផ្ដល់ការជឿទុកចិត្តក្លែងក្លាយនោះទេ។អ្នកគឺមនុស្សដែលគួរទុកចិត្តបានឬមិនបានអ្នកផ្សេងគេអាចមានញ្ញាណនិងការយល់ដឹងការពិត។
អ្នកត្រូវមានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងដោយមិនប្រកាន់ធំឬតូច។ អ្នកត្រូវតែធានាឱ្យបានថា រាល់ដំណើរជីវិតត្រូវមានការទុកចិត្ត។នេះមានន័យថា ការរក្សាសេចក្ដីសន្យា រក្សាទំនាក់ទំនង តាមការប្តេជ្ញាចិត្តរក្សាពាក្យសំដីរបស់អ្នកនិងការគោរពច្បាប់ជាដើម។
គ្រប់គ្នាសុទ្ធតែមានកំហុស ហើយមិនមានភាពល្អឥតខ្ចោះឡើយប៉ុន្តែការជឿទុកចិត្ត គឺមិនមែនអំពីភាពឥតខ្ចោះនោះទេ វាជាវិធីសាស្រ្តមួយនៃជីវិតដែលត្រូវបានកំណត់ ដោយការខិតខំប្រឹងប្រែងពីការទុកចិត្តគ្នា ។
២. ភាពជឿជាក់ -ព្យាយាមដោយខ្លួនឯងជានិច្ច
នៅក្នុងទំនាក់ទំនងមួយ គេនឹងទុកចិត្តលើអ្នកណាម្នាក់ដែលដឹងពីអ្វីដែលខ្លួនកំពុងធ្វើ។ ប្រសិនបើអ្នកមានឥរិយាបទបែបនេះ ដោយដឹងនូវអ្វីដែលអ្នកកំពុងធ្វើអ្នកដទៃទៀតនឹងកាន់តែទុកចិត្តលើអ្នក។
ជាក់ស្តែង អ្នកមិនចាំបាច់ធ្វើអោយមានភាពអាប់អួរក្នុងបញ្ហានេះនោះទេ អ្នកគួរខំធ្វើអ្វីដែលខ្លួនអាចធ្វើបានល្អបំផុត តាមវិធីរបស់ខ្លួនឯងដោយមិនជិះជាន់អ្នកដទៃ នោះអ្នកនឹងទទួលបានការទុកចិត្តពីអ្នកដទៃ ។
៣. ការបន្ទាបខ្លួន- សួរមតិយោបល់អ្នកដទៃ
វិធីមួយទៀត ដើម្បីបង្កើតការជឿទុកចិត្តពីអ្នកដទៃគឺសុំការបញ្ចេញយោបល់របស់គេ។ ពេលដែលនរណាម្នាក់ បញ្ចេញទស្សនៈរបស់ខ្លួនលើបញ្ហាមួយមនុស្សម្នាក់នោះ កំពុងមានការចាប់អារម្ម ហើយគេនឹងមានអារម្មណ៍ថា បានចូលរួមជាផ្នែកមួយក្នុងគម្រោងនោះប្រៀបដូចជាការស្ម័គ្រចិត្ត ។ កាលណាមាននរណាម្នាក់ មានអារម្មណ៍ថា គេគឺជាផ្នែកមួយដ៏មានតម្លៃនៃគម្រោងនេះបុគ្គលនោះនឹងជឿទុកចិត្តការដឹកនាំរបស់អ្នក។
ដើម្បីអោយវិធីសាស្រ្តនេះទទួលបានជោគជ័យ អ្នកត្រូវតែស្តាប់និងឆ្លើយតបវិញដើម្បីអោយគេអាចដឹងបានថា ពួកគេកំពុងត្រូវបានអោយតម្លៃនិងកោតសរសើរពីអ្នក។
៥. ភាពស្ងប់ស្ងាត់- មិនបង្ហាញភាពភ័យខ្លាច
ដរាបណាអ្នកមានអារម្មណ៍ ក្នុងការដោះស្រាយបញ្ហាដោយស្ងប់ស្ងាត់គេនឹងទុកចិត្តលើអ្នក។ ស្ថានភាពស្ត្រេស គឺជាឱកាសដ៏ល្អបំផុតក្នុងការបង្កើតការទុកចិត្ត។ខណៈពេលដែលមនុស្សគ្រប់រូប កំពុងស្លន់ស្លោ អ្នកបែរជានៅតែមានជំនឿចិត្តនិងគ្មានការស្ទាក់ស្ទើរ។ ក្នុងស្ថានភាពបែបនេះ ពួកគេនឹងទុកចិត្តលើអ្នក
កាន់តែមានភាពនឹងនរ អ្នកនឹងអាចជម្រុញការជឿទុកចិត្តពីមនុស្សដែលនៅជុំវិញអ្នក។
៥. បទពិសោធន៍ -ការព្យាយាមនិងការបរាជ័យ
អ្នកទទួលបានការទុកចិត្តដោយបទពិសោធន៍។ដើម្បីទទួលបានបទពិសោធន៍ អ្នកត្រូវធ្វើអោយមានការផ្លាស់ប្ដូរសំខាន់មួយ ។ ប្រាកដណាស់អ្នកអាចនឹងបរាជ័យ! ប៉ុន្តែទោះបីជានៅក្នុងការបរាជ័យ អ្នកអាចរកបានទំនុកចិត្តមកវិញ។
បទពិសោធន៍នាំអោយមានការជឿទុកចិត្ត ប៉ុន្តែអ្នកមិនអាចមានបទពិសោធន៍គ្រប់យ៉ាងបាននោះទេលុះត្រាតែអ្នកជួបប្រទៈវា។អ្នកអាចនឹងបរាជ័យ តែវាមិនអីនោះទេព្រោះអ្នកបានទទួលបានមេរៀនដ៏មានតម្លៃហើយអ្នកបានកសាងទំនុកចិត្ត។
៦. ភាពស្មោះត្រង់- ប្រាប់ការពិត
នៅក្នុងស្នូលនៃរទុកចិត្តគឺភាពស្មោះត្រង់។គេនឹងជឿទុកចិត្តលើអ្នក ប្រសិនបើពួកគេដឹងថា អ្នកកំពុងប្រាប់ការពិត។ក្នុងស្ថានភាពអាជីវកម្មមួយ មិនអាចល្អប្រសើបានទេ បើការនិយាយកុហកមានច្រើនជាងការនិយាយការពិត។ភាពស្មោះត្រង់ គឺជាគោលនយោបាយដ៏ល្អបំផុត។
អ្នកគួរតែជៀសវាងក្នងការចរចារណាមួយ ដោយប្រើមធ្យោបាយក្រោមតុ ដែលវាជាអំពើពុករលួយ ។ អ្នកអាចនឹងចំណាយពេលពេញមួយជីវិតដើម្បីកសាងការទុកចិត្ត ប៉ុន្តែអ្នកអាចនឹងបាត់បង់គ្រប់យ៉ាងដោយគ្រាន់តែដើរខុសម្ដង៕