ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងជាថ្មីថា  រាល់ការធ្វើតេស្ដ រកជម្ងឺCovid19 មិនត្រូវអស់ថវិកានោះទេ។ ការបញ្ជាក់ជាលើកទី៣នេះ បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា ការធ្វើតេស្ដរក Covid19 នៅកម្ពុជា ត្រូវគិតប្រាក់ បើសិនជា លទ្ធផលតេស្ដគ្មានវីរុសនេះ។

លោកស្រីបានលើកឡើង ក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ មីនានៅ ទីស្ដីការគណៈរដ្ឋមន្រ្តីថា រាល់ការធ្វើតេស្ដបើទោះបីជាវិជ្ជមានឬអវិជ្ជមានក្ដី គ្មានការយកលុយឡើយ ហើយមិនដល់ពេលនេះដែរ យើងបានធ្វើតេស្ដលើមនុស្សចំនួន១១១២នាក់ ដែលមានលទ្ធផលអវិជ្ជមាន។

លោកស្រីបន្តថា៖ “កន្លែងណាយកលុយ? អ្នកណាយកលុយ” ដែលនេះជាការឆ្លើយតបយ៉ាងច្បាស់លាស់ ជាលើកទី៣ ចំពោះអ្នកដែលផ្សព្វផ្សាយបំពុលសង្គម ខុសពីការពិត៕