ក្នុងទំនោរនៃការសាងសង់ផ្ទះល្វែងសម្រាប់ប្រជាជន ដែលមានតម្លៃទាបនៅជាយក្រុង របស់ក្រុមហ៊ុនមួយចំនួន កំពុងមានការពេញនិយមបានបង្កើននូវកំណើននៃការទិញផ្ទះសម្រាប់ស្នាក់នៅក៏ដូចជាដើម្បីការវិនិយោគនៅថ្ងៃអនាគត់។
ក្នុងពេលថ្មីៗនេះ តាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមហ៊ុន Realestate.com.kh លើអ្នកផ្ដល់ចម្លើយ ជាង២០០០នាក់ ត្រូវបានសួរឲ្យដាក់ចំណាត់ថ្នាក់ឲ្យខេត្តនិងក្រុងដែលពួកគេទំនងជានឹងទិញអចលនទ្រព្យ បានបង្ហាញថា រាជធានីភ្នំពេញ នៅតែជាទីតាំងដែលមានគេចង់បានច្រើនជាងគេសម្រាប់តម្រូវការអចលនទ្រព្យ។
ក្នុងលទ្ធផលនៃការស្ទង់មតិនោះ ក៏បានបង្ហាញថា មានមតិ ៧៥ភាគរយ បាននិយាយថា ពួកគេនឹងរកទិញអចលនទ្រព្យនៅកន្លែងណាមួយនៅក្នុងរាជធានី និងមាន៩ភាគរយបានបង្ហាញថា ពួកគេចាប់អារម្មណ៍ទិញអចលនទ្រព្យនៅក្រុងព្រះសីហនុបើធៀបទៅឆ្នាំមុនមាន៨ភាគរយ។ សម្រាប់ ខេត្តសៀមរាប ដែលជាតំបនទេសចរ របស់ប្រទេសកម្ពុជា បានទាក់ទាញអ្នកទិញអចលនទ្រព្យបាន៥ភាគរយក្នុងការស្ទង់មតិ៕