ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ត្រូវសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯងក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូន បងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលចេញសេចក្តីជូនដំណឹងនេះ។
សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណីពុំរុះរើតាមការកំណត់ រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការរុះរើតាមនីតិវីធី និងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យដឹងថា ចំពោះករណីម្ចាស់សំណង់ដែលបានសាងសង់ រំលោភលើដីចំណីសាធារណៈ ត្រូវតែរុះរើចេញដោយមិនមានលក្ខខណ្ឌឬសងសំណងណាមួយឡើយ ព្រោះអាជ្ញាធរពាក់ព័ន្ធបានទុក រយៈពេលជាយូរមកហើយ ឲ្យបងប្អូនធ្វើការរុះរើដោយខ្លួនឯង។
សូមបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែគ្រោងស្ថាបនាឡើងវិញនេះ មានផ្លូវដែលមានសកម្មភាពចរាចរណ៍មមាញឹកខ្លាំង រួមមាន ៖ ផ្លូវហ្សាដឺហ្គោល , ផ្លូវកូម៉ៃផ្លូវជាតិលេខ៦ , ផ្លូវក្រវ៉ាត់ក្រុងសៀមរាប , ផ្លូវអមមាត់ស្ទឹងសៀមរាបជាដើម ។ល។