ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹង ដែលនៅសេសសល់មិនទាន់បានរុះរេីសំណង់ ត្រូវធ្វើការរុះរើក្នុងរយៈពេល ៧(ប្រាំពីរ)ថ្ងៃ។
បងប្អូនប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ដែលបានទទួលយកគោលនយោបាយរួចហេីយ មិនទាន់បានរុះរេីសំណង់របស់ខ្លួនចេញពីទីតាំង និងប្រជាពលរដ្ឋ ចំនួន ២គ្រួសារផ្សេងទៀត បានមកសាងសង់លេីដីចំណីស្ទឹង ដែលបានដោះស្រាយគោលនយោបាយរួចហេីយ។
ហេតុដូចនេះ រដ្ឋបាលខេត្តបានជូនដំណឹងជាថ្មី សូមបងប្អូនធ្វេីការរុះរេីដោយខ្លួនឯងក្នុងរយៈពេល ៧(ប្រាំពីរ)ថ្ងៃ ចាប់ពីចំណុចស្ពានវាងក្រុងទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។
ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះចុះរុះរេីដោយពុំទទួលខុសត្រូវលេីការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡេីយ៕