សូមចុចទីនេះដើម្បីUpdate ឬទាញយក APP ក្រមា ប៉ុស្ដិ៍
ភ្នំពេញ៖ថ្ងៃពុធ ទី ២៥ ខែ មេសា ឆ្នាំ ២០២២ - ធុរកិច្ចបង្កើតថ្មី CamSEED និង ដៃគូសហការ កំពុងបើកដំណើរការ យុទ្ធនាការឱកាសហាត់ការ១០០០ កន្លែង (1000 Internships Campaign) ដើម្បីផ្ដល់ឱកាសអោយនិស្សិតក្នុងប្រទេសកម្ពុជាបានចុះហាត់ការយកបទពិសោធន៍ជាក់ស្ដែងពីកន្លែងការងារ។
នៅពេលរៀនចប់នយោជកតែងតែរំពឹងនិស្សិតឲ្យមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ពេលដែលចូលទៅធ្វើការ ។ អាស្រ័យហេតុនេះCamSEED បានសម្រេចដាក់ដំណើរការ យុទ្ធនាការឱកាសហាត់ការ ១០០០ កន្លែង (1000Internships Campaign) ផ្ដល់ឱកាសហាត់ការដែលមានប្រាក់កម្រៃដល់និស្សិតខ្មែរ ដើម្បីជួយពួកគេមានឱកាសអនុវត្តយកបទពិសោធន៍ ដើម្បីពង្រឹងជំនាញរបស់ពួកគេ ។ ម៉្យាងវិញទៀត CamSEED ផ្ដល់ឱកាសហាត់ការដែលទទួលបានប្រាក់កម្រៃនេះឡើងដើម្បីលុបបំបាត់ការចុះហាត់ការដែលគ្មានប្រាក់កម្រៃសម្រាប់ផ្ដល់ជូនបុគ្គលិកហាត់ការដែលពួកគេកំពុងតែព្យាយាមក្នុងការអភិវឌ្ឍខ្លួនផងនោះ។
បន្ទាប់ពីចុះហាត់ការចប់ក្នុងរយៈពេល៣ ខែ និស្សិតនឹងអាចអនុវត្តផ្ទាល់ពីជំនាញដែលខ្លួនកំពុងសិក្សា មានសមត្ថភាព និង គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការយល់ដឹងកាន់តែច្បាស់ពីជំនាញរឹងតែក៏ជួយនិស្សិតអភិវឌ្ឍជំនាញទន់ដូចជា ការធ្វើការជាក្រុម ជំនាញដោះស្រាយបញ្ហា ទំនាក់ទំនងការគ្រប់គ្រងពេលវេលា ភាពជាអ្នកដឹកនាំផងដែរ ។
ក្នុងឆ្នាំចុងក្រោយនេះCamSEED បានធ្វើការជាមួយដៃគូនយោជកជាច្រើននៅក្នុងប្រទេស ហើយ បានផ្ដល់ឱកាសហាត់ការជាច្រើនកន្លែងទៅដល់និស្សិតដែលបានប្រាក់កម្រៃ។ នៅពេលបញ្ចប់កម្មសិក្សានៅតាមអង្គភាព និង ក្រុមហ៊ុននីមួយៗ និស្សិតប្រកបទៅដោយសមត្ថភាព និង យល់ដឹងច្រើនជាងពីបរិបទការងារដែលផ្លាស់ប្ដូរជីវិតពួកគេឲ្យមានបទពិសោធន៍កាន់តែច្រើនក្នុងអាជីពការងារ។
ស៊ឹង អង្គគិរី,និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច និងសាកលវិទ្យាល័យលីយ៉ុង ២,ខ្ញុំពិតជារីករាយដែលបានក្លាយជានិស្សិតហាត់ការនៅ Dobpi ។ បរិយាកាសនៅកន្លែងធ្វើការ និងការធ្វើការជាមួយក្រុមការងារបានជួយជំរុញអោយខ្ញុំក្លាយទៅមនុស្សស្វាហាប់និងចេះនិយាយច្រើនជាងមុន មិនសូវអិមអៀនដូចពីមុនពេក ។
ខ្ញុំមិនដែលស្រម៉ៃថាចង់បានបទពិសោធន៍ចុះកម្មសិក្សាដំបូងដែលល្អឥតខ្ចោះអីនោះទេសម្រាប់កសាងមូលដ្ឋានគ្រឹះសម្រាប់អាជីពនៅថ្ងៃអនាគត។ ប៉ុន្តែពេលដែលធ្វើ Internship ហើយរយៈពេល៣ ខែ ខ្ញុំមានអារម្មណ៍ថា ទេពកោសល្យរបស់ខ្ញុំក៏បានអភិវឌ្ឍ ហើយចំណេះដឹងដែលខ្ញុំទទួលបានគឺមិនអាចកាត់ថ្លៃបាន។ ដោយមានការគាំទ្រពីបងៗក្រុមកាងារ និងក្រុមសហស្ថាបនិក ខ្ញុំបានរៀនពីរបៀបទំនាក់ទំនងជាមួយអ្នកលក់ដូរនិងជួយពួកគេផ្លាស់ប្តូរការលក់អនឡាញរបស់ពួកគេទៅជាបច្ចេកវិទ្យាកាន់តែងាយស្រួល”។
ការបើកដំណើរយុទ្ធនាការកម្មសិក្សាចំនួន ១០០០ គឺទើបតែជាការចាប់ផ្ដើមតែប៉ុណ្ណោះទេ។ CamSEED និង ដៃគូសហការនឹងបើកដំណើរការយុទ្ធនាការនេះក្នុងរយៈពេលពេញ ១ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- Telegram: @Sophareth
- Telephone number: +855 70 455 536
- Email:[email protected]