Image

ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួនមកជា Meta ដោយក្រុមហ៊ុនចង់បង្ហាញនូវការពង្រីកលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនទៅជាវិស័យ Virtual Reality (VR) ជាដើម។

តាមប្រភពព័ត៌មាន BBCទោះជាយ៉ាងណា ការផ្លាស់ប្តូរឈ្មោះនេះ មិនមានប៉ះពាល់ដល់ Apps ដូចជា Facebook Instagram និង Whatsapp នោះទេ គឺគ្រាន់តែប្តូរឈ្មោះក្រុមហ៊ុនមេ ដែលជាម្ចាស់ប៉ុណ្ណោះ។

លោក Mark Zuckerberg មេដឹកនាំ Facebook បានប្រកាសឈ្មោះថ្មីនេះ ស្របពេលដែលលោកបង្ហាញពីផែនការឈ្មោះ“ Metaverse” ជាពិភពអនឡាញ ដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទាក់ទងគ្នាក្នុងបរិស្ថាននិម្មិតដែលជាធម្មតាគឺប្រើឧបករណ៍ VR។

គួររំលឹកដែរថា ពាក្យ “Meta”គឺមកពីពាក្យក្រិក ដែលមានន័យថា “លើសពី”។ ហើយសម្រាប់ការផ្លាស់ប្តូរនេះ គឺអាចជាអនាគតនៃការប្រើប្រាស់អ៊ិនធើណេតនៃសម័យបច្ចេកវិទ្យាទំនើបនេះ៕

Image

ប្រភព៖ BBC