ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ជូនដំណឹងពីករណីជនខិលខូចបានចូលលួចកាប់ឈើក្រញូងចំនួន៤ដើម ដែលមានអាយុកាល៥០ឆ្នាំ និងប្រកាសស្វែងរកជនល្មើសកាប់ឈើក្រញូងនេះ ដែលជាបទឧក្រិដ្ឋ បង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ឈើក្រញូងដែលគេលួចកាប់នេះ ស្ថិតក្នុងវចម្ការពូជឈើក្រញូង ដែលមានទំហំ ១៨៨០ហិកតា ស្ថិតនៅភូមិសាស្រ្ដ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សេចក្ដីជូនដំណឹងនេះ ក៏បានផ្ដល់រង្វាន់ដលអ្នករាយការណ៍ពីមុខសញ្ញាជនល្មើស ចំនួន ១០០០ដុល្លារ ផងដែរ។

