នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្ដីវៀតណាម លោក Nguyen Xuan Phuc, លោក ដូណាល់ត្រាំ ក៏បានសរសើរវៀតណាមពី សមិទ្ធផលសេដ្ឋកិច្ច និង ហៅវៀតណាមថាជា "គំរូដ៏ល្អ ចំពៅះអ្វីដែលអាចកើតឡើង"ប្រសិនបើកូរ៉េខាងជើង លុបបំបាត់កម្មវិធីនុក្លេអ៊ែរ និងចាប់យកសន្តិភាព ជាមួយសហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា "នេះជាជំនួបកំពូលដ៏សំខាន់មួយនៅវៀតណាម ព្រោះប្រទេសនេះ ពិតជាឧទាហរណ៍ នៃអ្វីដែលអាចកើតឡើង" ។
លោកបាននិយាយថា ប្រទេសទាំងពីរ បានធ្វើពាណិជ្ជកម្មជាច្រើនហើយភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នៅថ្ងៃពុធនេះ ៕
