លោអ្នកច្បាស់ជាធ្លាប់លឺពីប្រភេទកាំភ្លើង AK-47 ដែលត្រូវបានប្រើប្រាស់ក្នុងពិភពលោក ប្រមាណ 100 លានដើម ដែលផលិតផលនេះជារបស់រុស្ស៊ី AK (Avtomat Kalashnikova) - 47 ជាឆ្នាំនៃការផលិត។ ក្រៅពីនេះ គេច្រើនស្គាល់ជាងគេនោះមាន យន្តហោះចម្បាំងសេរ៊ី MiG, ប្រព័ន្ធការពារអាកាស S-400, និងរថក្រោះចម្បាំងសេរ៊ី T (ឧ.T-14 Amarta) ជាដើម។
រុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំទីពីររបស់ពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក ដែលមានចំនួនប្រហែល 20 ភាគរយនៃការលក់អាវុធពិភពលោក។ ក្នុងចន្លោះឆ្នាំ 2016 និង 2020 ទីក្រុងម៉ូស្គូ គឺបានលក់អាវុធដែលមានទឹកប្រាក់ដល់ចំនួន 28 ពាន់លានដុល្លារអាមេរិក ទៅឱ្យ 45 ប្រទេស។
អតិថិជនដ៏ធំបំផុតរបស់រុស្ស៊ី គឺមានប្រទេសឥណ្ឌា (បានទិញអាវុធ 23ភាគរយ នៃអាវុធរបស់ប្រទេសរុស្ស៊ី ) ក្នុងតម្លៃប្រហែល 6.5 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ ការនាំចូលអាវុធរបស់ប្រទេសឥណ្ឌា មាន 49.3 ភាគរយ មកពីប្រទេសរុស្ស៊ី។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកហូម (SIPRI) បានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកទិញអាវុធធំទីពីររបស់រុស្ស៊ី ចំនួន $ 5.1bn ក្នុងរយៈពេលដូចគ្នា បន្ទាប់មកគឺអាល់ហ្សេរី ($4.2bn) អេហ្ស៊ីប ($3.3bn) និងវៀតណាម ($1.7bn) ។
រុស្ស៊ីនាំ បាននាំចេញសព្វាវុធជាច្រើនប្រភេទ រួមមានយន្តហោះចម្បាំង គ្រឿងម៉ាស៊ីន គ្រាប់ម៉ីសីល រថគ្រោះ និងប្រព័ន្ធការពារអាកាសផងដែរ។ ដោយឡែកប្រភេទនៃយន្តហោះចម្បាំង ជាប្រភេទទំនិញដែលរុស្ស៊ីនាំចេញច្រើនជាងគេបំផុត ដែលមានជិតពាក់កណ្តាល (48.6 ភាគរយ) នៃការនាំចេញអាវុធសរុបរបស់រុស្ស៊ី។
យោងតាម SIPRI បានឱ្យដឹងថា នៅឆ្នាំ 2020 សហរដ្ឋអាមេរិកបានចំណាយប្រាក់ 778 ពាន់លានដុល្លារលើវិស័យការពារជាតិ ដែលជាការចំណាយលើផ្នែកយោធាដ៏ធំបំផុតនៅក្នុងពិភពលោក។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខពីរ ដែលមានតម្លៃ 252 ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសឥណ្ឌាចំនួន 73 ពាន់លានដុល្លារ រុស្ស៊ីមានចំនួន 62 ពាន់លានដុល្លារ និងចក្រភពអង់គ្លេសមានចំនួន 59 ពាន់លានដុល្លារ៕