ទាញយក App របស់ក្រមា ប៉ុស្ដិ៍ សូមចុច=> ទាញយក
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យ បានរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖
៩ទីតាំង លើ៩ ក្រុង/ស្រុក និងមានក្រុមគ្រូពេទ្យ ១៣ក្រុម នៅក្រុងសិរីសោភ័ណ ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ ,ក្រុងប៉ោយប៉ែត ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង ,ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត , ស្រុកព្រះនេត្រព្រះ ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ,ស្រុកមង្គលបូរី ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យខេត្ត , ការិយាល័យស្រុកប្រតិបត្តិស្រុកមង្គលបូរី និងបណ្តា៥ស្រុកផ្សេងៗ ១ក្រុម ១ទីតាំងនៅតាមមន្ទីរពេទ្យបង្អែកស្រុក។
ក្នុងថ្ងៃយុទ្ធនាការចាក់គឺចាក់ជូនមន្ត្រីរាជការ នៅសេសសល់ អាជ្ញាធរដែនដីមូលដ្ឋាន ប្រជាពលរដ្ឋប្រឈម ដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងប្រជាពលរដ្ឋទូទៅ ។