រាជធានីភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកពីររូប បានផ្ញើសារសំដែងនូវការចូលរួមអបអរសាទរ និងកោតសរសើរកម្ពុជា ដែលឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះព្រឹត្តិការណ៍ ៣ វិច្ឆិកា ។
លោក តាក់កឺស៊ី កាសៃ បានលើកឡើងតាមបណ្ដាញទំនាក់ទំនងទ្វីតទ័រ ដោយបានសរសើរពីកម្ពុជាថា៖ ខ្ញុំសូមកោតសរសើរប្រទេសកម្ពុជា ចំពោះសកម្មភាពនៃការសំរេចចិត្ត ក្នុងការគ្រប់គ្រងអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា និងមេដឹកនាំរដ្ឋាភិបាល ដែលគួរយកជាគំរូលើសុខភាពសាធារណៈ។ លោក តាក់កឺស៊ី កាសៃ ជានាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
ចំណែកលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ដែលជាតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានផ្ញើសារតាមបណ្ដាញទ្វីតទ័រ ដែរថា៖ សូមសម្ដែងនូវការចូលរួមអបអរចំពោះកម្ពុជា ដែលបានគ្រប់គ្រងបានល្អ ធ្វើឲ្យកម្ពុជាមានសុវត្ថិភាពពី ព្រឹត្តិការ ៣វិច្ឆិកា ។
ដោយលោកស្រីបន្តទៀតថា៖ ការរកឃើញបានលឿន ការឆ្លើយតបបានរហ័ស និងធ្វើអន្តរាគមន៍ចំចំណុច គឺជាចំនុចសំខាន់នៃភាពជោគជ័យនេះ៕