ល្ខោនខោល ចូលជា មេតិកភណ្ឌមនុស្សជាតិ តាមសេចក្ដីសម្រេចលេខ Decision13.com.11.a.3

បន្ទាប់ពីជោគជ័យការដាក់ចាប៉ីដងវែង ក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ​មនុស្ស​ជាតិ នៅចុងឆ្នាំ២០១៦ កម្ពុជាបានជោគជ័យមួយទៀត ដោយ​អង្គការ​យូណេស្កូ​ បានសម្រេចដាក់បញ្ចូល លោ្ខនខោលជាផ្លូវការកាលពី ថ្ងៃ២៨ ខែវិច្ឆិកា​ ឆ្នាំ ២០១៨នេះ ។

នា​​សម័យប្រជុំ​លើក​ទី​១៣ ​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅទីក្រុង ព័រល្វី (PortLoiuis) សាធារណៈរដ្ឋ ម៉ូរីស បានអនុម័តយល់ព្រមចុះ ល្ខោនខោល ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិ ​របស់​អង្គការ​យូណេស្កូ​ផ្លូវការ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ តាមសេចក្ដីសម្រេចលេខ Decision13.com.11.a.3។  

ក្នុងកិច្ចប្រជុំនេះ ប្រតិភូ​កម្ពុជា ដែលចូលរួម លោកស្រី ភឿង ស​កុ​ណារដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ លោក កេ​ត សាផាន់អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Helen Jarvis និង​លោក TeruoJinnai ដែលជា​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញនិង​តំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត។ 

គួរបញ្ជាក់ផងដែរថា កាលពី ២៩ខែ​មីនា​ឆ្នាំ ២០១៧ កន្លងទៅ ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​បាន​ដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ​ ស្នើសុំ​ដាក់​បញ្ចូល​ល្ខោនខោល និង គុនល្បុក្កតោ​ខ្មែរ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​៕