ក្រៅពីវិធីនេះ នៅមានវិធីសាស្រ្ដងាយជាងនេះ ទៀតដែលបានចែករំលែកដោយ លោកវេជ្ជបណ្ឌិត Christopher អ្នកឯកទេស ខាងឱសថរុក្ខជាតិ របស់អាមេរិកបានអះអាងថា ក្នុងរយៈពេល ៣៥ឆ្នាំកន្លងមកនេះ គាត់មិនបាត់បង់អ្នកជំងឺណាម្នាក់ដោយសារតែការគាំងបេះដូងឡើយ ដោយគាត់មានរូបមន្តពិសេស។ រូបមន្តនោះ គឺម្ទេសហុយ ដែលជាប្រភេទម្ទេសងាយស្រួលនឹងរក និងត្រូវបានគេនិយាយថា វាមានឥទ្ធិពលខ្លាំង ដែលវាអាចការពារការគាំងបេះដូងបាន។
របៀបប្រើ៖
ប្រសិនបើមាននរណាម្នាក់ ជិតនឹងគាំងបេះដូង អ្នកត្រូវលាយម្ទេសហុយ ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកមួយកែវ លាយឱ្យសព្វ រួចឱ្យទៅជនរងគ្រោះផឹកភ្លាម។ ត្រូវប្រាកដថា ជនរងគ្រោះនៅមិនទាន់សន្លប់ មុនពេលឱ្យទឹកម្ទេសហុយនោះផឹក។
ប្រសិទ្ធិភាពរបស់វា គឺត្រឹមតែ ១០ដំណក់នៃទឹកនោះ គឺគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដើម្បីបញ្ឈប់ពីការគាំងបេះដូង។ហើយអ្នកអាចថែម ១០ ដំណក់ថែមទៀត បន្ទាប់ពីរយៈពេល ៥ នាទី ប្រសិនបើអ្នកជំងឺមិនទាន់ស្រួលខ្លួន។
ទន្ទឹមនឹងនោះដែរ ប្រសិនបើជនរងគ្រោះសន្លប់បាត់ស្មារតី អ្នកអាចដាក់ម្ទេសហុយក្រោមអណ្ដាតអ្នកជំងឺបាន។ប៉ុន្ដែត្រូវប្រយ័ត្ន មិនត្រូវដាក់លើសដល់កម្រិតហឹរខ្លាំងបាននោះទេ។ លោកអ្នកត្រូវប្រាកដថា មាន ម្ទេសហុយ នៅនឹងផ្ទះរបស់ខ្លួន ដើម្បីដោះស្រាយគ្រោះអាសន្ននេះបានភា្លមៗ៕