សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ត្រឹមព្រឹកថ្ងៃទី៩ធ្នូ២០២០ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន ៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសហគមន៍២៨វិច្ឆិកា សរុបឡើងដល់ ៣៨នាក់។
បើតាមការរៀបរាប់ បុរសម្នាក់ឈ្មោះ អិត កុម៉ាល នៅសង្កាត់បឹងកេងកង៣ និងលោក ទៅ គឹម ហុក ស្នាក់នៅបឹងទំពុន អ្នកទាំងពីរបានទៅហាង Pedro កន្លងទៅ។ និងយុវជនឈ្មោះ សន សាន់បញ្ញារិទ្ធ និងស្រ្ដីឈ្មោះ ឡុង សុខនី ជាបុគ្គលិកហាង Pedro ។
ករណីឆ្លងត្រូវបានសង្កេតឃើញថាបានកើនឡើងជាបន្តបន្ទាប់ដោយឆ្លងដល់បុគ្គលិកដែលបំពេញការងារនៅហាងទំនិញឯកជននិងពេលនេះបានឆ្លងដល់ភ្ញៀវដែលបានទៅទិញទំនិញនៅកន្លែងនោះផងដែរ។
សូមប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ននិងអនុវត្តតាមវិធានការឲ្យបានតឹងរឹងតាមការណែនាំពីក្រសួងសុខាភិបាល ម៉្យាងវិញទៀតវីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះក្នុងស្ថានភាពត្រជាក់និងងងឹត៕