សូមចុចចូល=> Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តបានចេញសេចក្ដីជូនដំណឹង ពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន នៅក្នុងភូមិសាស្រ្ដក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី ០៧ មេសា ដល់ ១៨មេសា ២០២១ ដែលមានរយៈពេល១២ថ្ងៃ។
ការដាក់ចេញវិធានការនេះរួមមាន ការរឹតត្បិតការចេញចូល និងការហាមឃាតការប្រមូលផ្តុំ ឬជួបជុំក្នុងភូមិសាស្រ្ដក្រុងបាវិត និងការបិទខ្ទប់ការចេញចូល ក្រុមហ៊ុនកម្សាន្ត និងកាស៊ីណូមួយចំនួន៕



