អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនេះ មានអគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ ស្កាយបារ និងផ្សារទំនើបកំពស់៥ជាន់ រួមនឹងទីតាំង ចតយានជំនិះធំទូលាយ។

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុន​ រ៉ូយ៉ាល់ ហ្វៀល​ ឌីវេឡុបម៉ិន ដែល​​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ​របស់ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបុកគ្រឹះ សាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ ដែលមានទុនវិនិយោគប្រមាណ ១៥០លានដុល្លារ​អាមេរិក ។

អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនេះ មានអគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ ស្កាយបារ និងជាពិសេសផ្សារទំនើបកម្ពស់៥ជាន់ រួមជាមួយនឹងទីតាំង ចតយានជំនិះធំទូលាយផងដែរ។

សូមបញ្ជាក់ថាគម្រោងអគារពាណិជ្ជកម្មនេះ មានទីតាំងស្ថិតតាមបណ្តោយផ្លូវ ​មហាវិថី​សហព័ន្ធ​រុស្សីជិត​ស្ពាន​អាកាស​ ៥ មករា ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២២៕