រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលបានចូលសហគមន៍ជាលើកដំបូង ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន២សប្ដាហ៍ ចាប់ពីថ្ងៃ២៩វិច្ឆិកា ដោយឲ្យនៅបន្តសិក្សាតាមប្រព័ន្ធអនឡាញ និងបានប្រកាសបិទបញ្ចប់ឆ្នាំសិក្សា ២០១៩- ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ពីថ្ងៃ៣០ វិច្ឆិកានេះ។
សម្រាប់សិស្សថ្នាក់ទី១២ នៅបន្តរៀនធម្មតា ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២១ធ្នូ ២០២០។
សូមជម្រាបជូនដែរថា ក្រសួងអប់រំ បានប្រកាសផ្អាកសាលាអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន កាលពីថ្ងៃ ២៩វិច្ឆិកា ផងដែរ ដែលមានការពាក់ព័ន្ធជាមួយគ្រួសារវិជ្ជមានកូវីដ១៩ (ឬករណី២៨វិច្ឆិកា)៕