រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី៣១ មីនានេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសពីរដាច់ដោយឡែកពីគ្នា លើករណីស្លាប់ ស្រ្ដីជនជាតិខ្មែរ២នាក់ ដែលធ្វើឲ្យករណីស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជាកើនចំនួនសរុប ១៣នាក់។
ករណីទទួលមរណភាពថ្ងៃនេះ គឺ
១-ស្រ្ដីជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដក្នុងថ្ងៃទី ២៦មីនា និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ២៦មីនាឆ្នាំ ២០២១ នេះដែរ។ ជាការសន្និដ្ឋាន ស្រ្ដីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួងសងខាងដោយសារកូវីដ១៩។
២- ស្រ្ដីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដក្នុងថ្ងៃទី ៣០មីនា និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ៣០មីនាឆ្នាំ ២០២១ នេះដែរ។ ជាការសន្និដ្ឋាន ស្រ្ដីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួងសងខាងដោយសារកូវីដ១៩ លើអ្នកជម្ងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ។
សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព៕