សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការ​យោគ​យល់ការ​យល់​ចិត្ត​ ឬ​ការ​យល់​ពី​គំនិត ឬ​​អារម្មណ៍​​រវាង​មនុស្ស​អ្នក​ជុំ​វិញ​ខ្លួន​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់​ទំនង​ហើយ​ជា​មួយ​គ្នា​នេះ សាស្រ្តាចារ្យ​ផ្នែក​ចិត្ត​សាស្រ្ត​​នៃ​សាកលវិទ្យាល័យ​ Stanford គឺ​លោកJamil Zaki បាន​ឱ្យ​ដឹង​ថាហេតុ​អ្វី​បាន​​ការ​​យល់​ចិត្ត​គ្នានិង​យោគ​យល់​ជា​រឿង​ល្អ? ក៏​ព្រោះ​ថាវា​ជួយ​ដល់​ទំនាក់​ទំនង​​ទៅ​ដល់​​ក្នុង​សង្គម​បន្ថយ​មិន​ឱ្យ​មាន​ភាព​យល់​ច្រឡំ ​ឬ​អ្នក​​មាន​គំនិត​ផ្សេង​ៗ​​គ្នាឱ្យ​យល់​បាន​ស្ថាន​ការណ៍​​ការ​ពិត​នៃ​ការ​ពិតដែល​នាំ​ឱ្យ​ភាព​មាន​ជម្លោះ​កាត់​បន្ថយ​។ ដើម្បី​ទទួល​បាន​​នូវ​ប្រយោជន៍​ទាំង​នោះ​លោក​បាន​លើក​ឡើង​ពី​​ចំណុច​មួយ​ចំនួន​ដូច​ជា​៖

.ចាប់​ផ្តើម​ពី​ខ្លួន​អ្នកយល់​ចិត្ត​អ្នក

លោក​បាន​លើក​ឧទាហរណ៍​ថាបើ​មាន​មិត្ត​ភក្តិ​​ជិត​ស្និទ្ធ​​ម្នាក់​មាន​ទុក្ខ ឬ​ជួប​ស្ថានភាព​លំបាក​ណា​មួយ​ប្រាកដ​ណាស់​ អ្នក​នឹង​ជួយ​ដល់​គេមិន​ថា​ជា​លុយ​កាក់ឬ​​​ជា​កម្លាំង​ចិត្ត​និង​ស្មារតី។ យ៉ាង​ណា​មិញលោក​ក៏​បាន​លើក​ឡើង​ដដែល​ថាប្រសិន​បើ​ស្ថាន​ភាព​​លំបាក​នោះ​កើត​ឡើង​លើ​រូប​អ្នក​វិញភាគ​ច្រើន​អ្នក​នឹង​បន្ទោសឬ​រិះ​គន់​ខ្លួន​ឯង​ទៅ​វិញ។ សរុប​មក ការ​​ចេះ​សន្តោស និង​អធ្យាស្រ័យ​គឺ​ផ្តើម​ចេញ​ពី​ខ្លួន​អ្នក​ផ្ទាល់ ដោយ​ចេះ​ផ្តល់​ឱកាសចេះ​លើក​លែង​​ឱ្យ​ខ្លួន​អ្នកដែល​ធ្វើ​ឱ្យ​អ្នក​មាន​អធ្យាស្រ័យ​ល្អ​អត់​ធ្មត់​មុត​មាំ​​​សម្រាប់​កិច្ច​ការ​ធំ​។

.ចែក​រំលែក​ក្តី​ស្រលាញ់​ទៅ​អ្នក​ដទៃ

​​បើ​ថ្ងៃ​មួយ​​ជួប​អារម្មណ៍​ស្រ្តេស អ្នក​ក៏​អាច​​ធ្វើ​រឿង​តូច​ៗ​​ខ្លះដើម្បី​បង្វែរ​អារម្មណ៍​ម៉ួហ្មង​នោះ​​ទៅ​ជា​​រីក​រាយ​និង​មិត្ត​ភាព​វិញ​បាន​ដូច​ជា​ ជួយ​កិច្ច​ការ​​​អ្នក​ផ្ទះជួយ​ទៅ​ដល់​អ្នក​ត្រូវ​ការ​ជំនួយជួយ​ទិញ​​​​ម្ហូប​អាហារ​ដែ​ល​គ្រួសារ​អ្នក​​ចូល​ចិត្ត ​ឬ​ទិញ​នំ​ចំណី​ខ្លះ ​​ញ៉ាំ​ជា​មួយ​​អ្នក​រួម​ការងារ​គឺ​ជា​ការ​មួយ​ប្រសើរ​សម្រាប់​អ្នក​បាន​ទាំង​បំបាត់​ភាព​​​ទុក្ខ​ព្រួយ និង​បង្វែរ​ទៅ​ភាព​ស្រស់​ស្រាយ​តាម​ការ​ចែក​រំលែក​ក្តី​ស្រឡាញ់​ទៅ​ដល់​មនុស្ស​ជុំ​វិញ​ទៀត​ផង​។

៣​.បដិសេធ​ដោយ​ពុំ​មាន​ជម្លោះ

ឧទាហរណ៍​ថាក្នុង​ពេល​មួយ​បើ​អ្នក​ត្រូវ​ជជែក​ជា​មួយអ្នក​ដែល​​មាន​គំនិត​ផ្ទុយ​ឬ​មិន​ស្រប​នឹង​អ្នកអាច​ចេះ​និយាយ​ពី​ដំណើរ​រឿង​​ ឬ​ហេតុ​ដែល​ធ្វើ​ឱ្យ​​លើក​ចេញ​ជា​​គំនិត​នោះ​ហើយ​ក៏​ត្រូវ​ស្តាប់​ពី​ដំណើរ​ហេតុ​ផល​របស់​អ្នក​ម្ខាង​ទៀត​ផង​ដែរដើម្បី​សំយោគ​យក​គំនិត​ល្អ​រួម​មួយ​ដែល​ប្រសើរ​។ ទម្លាប់​បើក​ចិត្ត​និយាយ​​ពី​រឿង ​​​ឬ​បញ្ហា​អ្វី​មួយ​ក្នុង​ទំនាក់​ទំនងដោយ​ពុំ​មាន​​គំនិត​មួយ​​ដែល​យល់​ច្រឡំ​ថារាល់​ពេល​បដិសេធ​គឺ​ការ​ឈ្លោះ ឬ​ជា​សត្រូវ​ជា​ដើម​។

Image

​​​.ប្រើ​បច្ចេក​វិទ្យា​សម្រាប់​ទំនាក់​ទំនង​មិន​គ្រាន់​តែ​ LikeComment

សកម្មភាព​នេះគឺ​​សម្តៅ​ដល់​​ការ​ប្រើ​ប្រាស់​មធ្យោបាយ​បច្ចេកវិទ្យា​​របស់​អ្នក​សម្រាប់​ជា​ការ​ទំនាក់​ទំនង​​ដោយ​ផ្ទាល់​ដោយ​ចំណាយ​ពេល​ខ្លះ​ផ្តល់​ជា​ប្រយោជន៍​ដល់​ការ​ទាក់​ទងដូច​ជា​ខល​សួរ​សុខ​ទុក្ខ ឬ​​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​ចែក​រំលែក​ជា​ចំណេះ​ដឹង​មាន​ប្រយោជន៍​​លើ​បណ្តាញ​​បច្ចេក​វិទ្យា​សង្គម​​ជា​ដើម​។ ទាំង​នេះ មាន​ន័យ​ថាអ្នក​​មាន​គោល​ដៅ​ចេះ​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​ទិស​ដៅ​ច្បាស់​លាស់ និង​មាន​ប្រយោជន៍។

.លើក​សរសើរ​​ទៅ​ដល់​អ្នក​ដទៃ​ចំពោះ​រឿង​​ល្អៗ​ដែល​គេ​​បាន​ធ្វើ

​ទម្លាប់​ល្អ​មួយដែល​លោក Jamil Zaki បាន​លើក​ឡើង​គឺ​ពេល​ឃើញ​​​ការ​ធ្វើ​អំពើ​ល្អ​ៗ ​​ឬ​សមិទ្ធិផល​ល្អ​ណា​មួយគួរ​គប្បី​សាទរមិន​ថា​មិត្ត​រួម​ក្រុម​ការងារ ឬ​មួយ​អ្នក​ជុំ​វិញ​ខ្លួន​។ សាស្រ្តាចារ្យ​ចិត្ត​វិទ្យា​រូប​នេះបាន​បន្ថែម​ទៀត​ថា ទម្លាប់​ឬ​សកម្មភាព​ទាំង​នេះគឺ​បាន​ជម្រុញ​ទឹក​ចិត្ត​ឱ្យ​មានអំពើ​ល្អ មនុស្ស​ធម៌​និង​សកម្មភាព​រីក​ចម្រើន​ល្អ​ច្រើន​នៅ​ក្នុង​សង្គមដោយ​ផ្តើម​ពី​ការ​សម្គាល់​និង​លើក​សសើរ​តាំង​ពី​អំពើ​ល្អ​ៗ​តូច​ៗ​ក្នុង​​កន្លែង​ដែល​អ្នក​រស់​នៅមិន​ថា​ទី​ធ្វើ​ការ សាលាឬ​ក្រុម​គ្រួសារដែល​សុទ្ធ​សឹង​ជា​ប្រយោជន៍​ដល់​ទំនាក់​ទំនងសាមគ្គីភាព ក្នុង​សង្គម​៕