ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសប្រចាំសប្ដាហ៍ (១៥ ដល់២១កញ្ញា) ដោយបង្ហាញថា កម្ពុជានៅបន្តរងនូវឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម។ ហើយនៅថ្ងៃ ១៧ ដល់២១ កញ្ញានេះ ក៏នឹងទទួលនូវឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយផងដែរ។
ស្ថានភាពបែបនេះ ជារួមនឹងបន្តមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ។ ក្រសួង ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងដោយយថាហេតុ៕