១៥ ដល់ ១៧ មេសា ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យម នៅតំបន់ទំនាបកណ្ដាល ។ បន្ទាប់ពីថ្ងៃនោះ ភ្លៀង នឹងធ្លាក់ថមថយ។ នេះបើតាមសេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម ប្រចាំសប្ដាហ៍ ពី ១៥ដល់២១មេសា។ 

បន្ថែមពីនេះ ក្រសួងក៏បានជូនដំណឹង ឲ្យមានការប្រុងប្រយ័ត្នបាតុភូតខ្យល់កន្រ្តាក់ នៅតាមតំបន់ទំនាបកណ្ដាល និងតាមជួរភ្នំដងរែក។

“ សូមបន្តប្រុប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមាន ជាពិសេសនៅផ្នែកខ្លះនៃ តំបន់វាលទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃ ១៥ដល់១៧មេសា “ 

ខាងក្រោមជាសេចក្ដីលំអិត៖