ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក WHO បានប្រកាសថា វ៉ាក់សាំងប្រឆាំងនឹង COVID-19 រាប់រយលានដូស អាចនឹងត្រូវបានផលិតរួចរាល់ នៅចុងឆ្នាំ២០២០ ខណៈជនដែលងាយរងគ្រោះជាងគេ គឺជាគោលដៅត្រូវបានកំណត់ថា ជាអ្នកប្រើប្រាស់ថ្នាំនេះមុនគេ។
ថ្លែងប្រាប់សន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បត្តិ៍ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បាននិយាយថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការតេស្តវ៉ាក់ប្រឆាំង COVID-19 ច្រើនជាង ២០០ប្រភេទ ទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស។
លោកស្រី ស៊ូមីយ៉ាបានគូសបញ្ជាក់ថា «ប្រសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០នេះ»៕CNA