ភ្នំពេញ៖ សន្ទស្សន៍ ផ.ម.ក. (CSX Index) បានកើនឡើងវិញ ០,២៧% មកដល់ ៦៤១,២០ ពិន្ទុ ត្រឹមពេលផ្សារបិទថ្ងៃ ២៣មីនា២០២១ នេះ ហើយភាគហ៊ុនPPSP បានបិទជាមួយនឹងទំហំជួញដូរ ៣៨១,៦៤ លានរៀល ពោលគឺមានកំណើនប្រមាណ៣៧% ធៀបនឹងម្សិលមិញ។
យ៉ាងណាមិញ ថ្លៃភាគហ៊ុនមួយនេះបានថយចុះក្នុងមួយហ៊ុន ៥០៛ មកនៅត្រឹម ១.៩០០៛។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុន ដល់ទៅប្រាំ ដែលរួមមាន PWSA GTI PPAP PAS និងABC បានកើនឡើងដល់ ៦.៣៨០៛ ៤.០៦០៛ ១២.៩៤០៛ ១៣.២៦០៛ ១៦.៧០០៛ រៀងគ្នា។ ដែលនេះក៏ជាហេតុផលមួយដែលនាំឲ្យ CSX Index កើនឡើងផងដែរ។
ភាគហ៊ុន PEPC បានរក្សាថ្លៃថេរដដែលត្រឹម ៣.១០០៛។ សន្ទស្សន៍ ផ.ម.ក. បានកើនឡើងវិញ ០,២៧% មកដល់ ៦៤១,២០ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦៥៥,៩៧ លានរៀល ដែល PPSP មានចំណែកដល់ទៅប្រមាណ ៥៨%៕
