អាជ្ញាធរអាកាសចរណ៍ស៊ីវិល អង់គ្លេស បានប្រកាសហាមប្រាម យន្តហោះ Boeing 737 MAX 8ពីដែនអាកាសអង់គ្លេសកាលពីថ្ងៃអង្គារ។

ចក្រភពអង់គ្លេស និងបណ្តាប្រទេសជាច្រើនផ្សេងទៀតបានហាមឃាត់ ការហោះហើរ យន្តហោះ ប្រភេទប៊ូអ៊ីង 737 MAX 8 បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ពីរដង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

យន្តហោះ 737 MAX 8 ដែលប្រតិបត្តិ ដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ បន្ទាប់ពីបានហោះហើរនៅថ្ងៃអាទិត្យ និងបានបណ្ដាលឲ្យមនុស្សទាំងអស់157 នាក់នៅលើយន្តហោះ ស្លាប់។ សោកនាដកម្មនេះ បានកើតឡើងបន្ទាប់ពីការធ្លាក់យន្តហោះ Lion Air 737 MAX 8 នៅចុងខែតុលាក្នុងប្រទេស ឥណ្ឌូនេស៊ីដែលបានសម្លាប់អ្នកដំណើរនិងនាវិក 189 នាក់ ផងដែរ៕ RT

RT